កម្មពិធីចែកកូនមាន់និងចុះកិច្ចសន្យាទិញលក់ផលិតកម្មមាន់ស្រែនៅភូមិទំនប់
ចេញ​ផ្សាយ ១២ មករា ២០២១
212

ខេត្តប៉ៃលិន៖ ថ្ងៃទីចន្ទ១៣រោចខែបុស្សឆ្នំជូតទោស័ក ព.ស .២៥៦៤ ត្រូវនិងថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២១ ភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយមានការគាំទ្រពេញទំហឹងលើផ្នែកបច្ចេកទេសនិងធាតុចូលព្រម និងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់គ្រង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE) ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ឃឹម សំណាង រស់នៅភូមិ ទំនប់ ស្រុកសាលាក្រៅ ជាប្រធានបណ្តុំនិងជាកសិករបង្ហាញចិញ្ចឹមមាន់១ រូប គាំទ្រដោយវិធីសាស្ត្រ DPES ក្នុងបរិបទកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ( ASPIRE) ទទួលបានជោគជ័យ ក្រោយទទួលការគាំទ្រផ្នែកបច្ចេកទេសនិងធាតុចូលពីកម្មវីធី ASPIRE នៃមន្ទីរកសិកម្មខេត្ត មានទូភ្ញាស់មួយមានសត្ថភាពដាក់ពងបាន៥២៨គ្រាប់ និងមេមាន់៥០ក្បាល។ ក្រោយចិញ្ចឹមបាន៤ខែកន្លងមក កសិកររូបនេះបានផលិតមាន់សាច់និងកូនមាន់លក់បានប្រាក់ចំនូលជាបណ្តើរៗ ហើយ។ ថ្ងៃនេះកសិករគំរូរូបនេះបានបង្ហាញពីការចិញ្ចឹមាន់ជោគជ័យរបស់គាត់កន្លងមកដល់សមាជិកបណ្តុំរបស់គាត់ ដែលដែលគាត់ផលិតបានមានអាយុ២១ថ្ងៃនិងចាក់វ៉ាក់សាំងរួចស្រេចចំនួន ៩៦ក្បាល ដល់សមាជិករបស់គាត់ចំនួន០៨គ្រួសារដោយក្នុងម្នាក់ៗទទួលបាន កូនមាន់១២ក្បាល និងទ្រុងមាន់មួយ និងបានរៀបចុះកិច្ចសន្យាទិញលក់ផលិតកម្មមាន់ស្រែចំនួន១ច្បាប់ដោយមានកសិករចំនួន១១គ្រួសារចូលរួមចុះកិច្ចសន្យាផលិតផ្គត់ផ្គងតាមតម្រូវការរយៈពេល៦ខែ ។

ចំនួនអ្នកចូលទស្សនា
Flag Counter