ខេត្តប៉ៃលិន៖ ថ្ងៃទីចន្ទ១៣រោចខែបុស្សឆ្នំជូតទោស័ក ព.ស .២៥៦៤ ត្រូវនិងថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីកម្មវិធីASPIREបានចុះពិនិត្យនិងពិគ្រោះយោបល់ការដាំដុះបន្លែក្នុងនិងក្រៅផ្ទះសំណាញ់ជាមួយបណ្តុំអាជីវកម្មបន្លែ ជាលទ្ធផល: ១. ផ្ទះសំណាញ់ លោក ញឹប កែវ ភូមិវាលវង់ សង្កាត់ទួលល្វា ដាំបន្លែវគ្គទី៦ បានដាំខាត់ណាដើម មានអាយុកាល៤ សប្តាហ៍។ បន្លែក្រៅផ្ទះសំណាញ់រួមមាន សៃ្ពតឿ-ក្រញាញ់ សាលាដ តាំងអោ ត្រកួន... មានអាយុកាលជាង១សប្តាហ៍ឡើង។ ២.ផ្ទះសំណាញ់ លោក លីវ វណ្ណះ ភូមិថ្មី សង្កាត់ទួលល្វា ដាំបន្លែវគ្គទី៣ ត្រៀមដាំខាត់ណាដើម ។ បន្លែក្រៅផ្ទះសំណាញ់រួមមាន សៃ្ពតឿ -ក្រញាញ់ សាលាដ ខាត់ណា ត្រកួន... មានអាយុកាលជាង២សប្តាហ៍ឡើង ៣.ផ្ទះសំណាញ់ អ្នកស្រី លឹម សុភាព ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ដាំបន្លែវគ្គទី៣ ស្ពៃបូកគោ មាន អាយុកាល៥សប្តាហ៍ គ្រោងនឹងប្រមូលផលនៅសប្តាហ៍ក្រោយ។ បន្លែក្រៅផ្ទះសំណាញ់មានទំពាំងបារាំង។ ៤.ផ្ទះសំណាញ់ លោក ហង់ សុវណ្ណ ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ កំពុងត្រៀមដាំបន្លែវគ្គទី២ ខាត់ណាដើម ស្ពៃក្ដោប ។ បន្លែក្រៅផ្ទះសំណាញ់រួមមាន ឆៃថាវ ការ៉ុត សាលាដ ... មានអាយុកាលជាង៣សប្តាហ៍ឡើង។