ត្តប៉ៃលិន៖ ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រោមកិច្ចអន្តរាគមន៍ក្នុងខ្សែច្រវ៉ាក់តម្លៃ និងផលិតកម្មមាន់ស្រែ ដែលបានផ្តល់អត្ថប្រយោជន៍សំខាន់ ដល់ក្រុម ផលិតមាន់ស្រែទូទាំងខេត្តប៉ៃលិន អនុកម្មវិធី ASPIRE និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្ត បានអនុវត្តសកម្មភាពមានដូចខាងក្រោមនេះ៖ (១). បានរៀបចំប្រជុំចុះកិច្ចសន្យាផ្គត់ផ្គង់មាន់ស្រែ រវាងបណ្តុំអាជីវកម្មមាន់ស្រែ និងអ្នកប្រមូលទិញ កិច្ចសន្យា ស្ថិតក្រោមអធិបតីភាព លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តប៉ៃលិន ។ កិច្ចសន្យាផ្គត់ផ្គង់មាន់ស្រែនេះ មានតម្លៃទឹកប្រាក់ប៉ាន់ស្មានស្មើនឹង 74,880,000.00 រៀល ស្មើនឹង 18,263.41 ដូល្លារ ព្រមទាំងមានសមាជិកបណ្តុំចំនួន២៨នាក់ ក្នុងនោះស្រី៤នាក់ ត្រូវបានលើកទឹកចិត្តចូលរួមអនុវត្ត សម្រាប់រយៈពេល០៦ខែ ស្ថិតនៅភូមិស្លា និងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ (២). បានរៀបចំប្រជុំចុះកិច្ចសន្យាផ្គត់ផ្គង់ធាតុចូល រវាងបណ្តុំអាជីវកម្មមាន់ស្រែ និងអ្នកលក់ធាតុចូល។ កិច្ចសន្យាផ្គត់ផ្គង់ធាតុចូលនេះ មានប្រភេទទំនិញធាតុចូលកសិកម្មនៃការចិញ្ចឹមមាន់ស្រែចំនូន២៩ ដែល មានតម្លៃធូរថ្លៃ ប្រកបដោយគុណភាពស្តង់ដា នៅលើទីផ្សារក្នុងខេត្ត សម្រាប់ធាតុចូល ។ (៣). សម្របសម្រូលកសិករបង្ហាញនៃបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ នៅភូមិស្លា និងភូមិទឹកចេញ ចែកបន្ត (pass on) កូនមាន់របស់ខ្ឡូនផលិតបាន និងទ្រុងកូនមាន់ ដល់សមាជិកបណ្តុំអាជីវកម្ម ចំនូន២៤នាក់ នៃសមាជិកសរុប៤០នាក់ (១គ្រូសារទទួលបានកូនមាន់១២កូន)។