ខេត្តប៉ៃលិន៖ ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមការងាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធុននិងការប្រែប្រួលអាកាសធាតុខេត្តប៉ៃលិនបានចុះពិនិត្យ និងពិគ្រោះយោបល់ការដាំដុះបន្លែក្នុង និងក្រៅផ្ទះសំណាញ់ជាមួយបណ្តុំអាជីវកម្មបន្លែនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ *លទ្ធផល ១. ការដាំបន្លែក្នុងផ្ទះសំណាញ់របស់លោក ឃួន បុន្ធី មានពីប្រភេទគឺ -ស្ពៃក្តោប មានអាយុ៧០ថ្ងៃ ប្រមូលផលចន្លោះថ្ងៃទី១០-១៥ ខែកុម្ភៈ ឆ្នាំ២០២១ -ស្ពៃបូកគោចាប់ផ្តើមប្រមូលផលបណ្ដើរៗ បរិមាណប្រហែល២៥០-៣០០kg ២.ការដាំនៅទីវាល -ស្ពៃក្តោបអាយុ៧០ថ្ងៃ ផ្ទៃដី០,៥រ៉ៃ -ខាត់ណាផ្កាកំពុងប្រមូលផលបរិមាណប្រហែល៥០០-៦០០kg -ខាត់ណាដើមផ្ទៃដីប្រហែល០,៥រ៉ៃ ប្រមូលផលចន្លោះថ្ងៃទី០១-០៥ ខែកុម្ភៈ -ត្រសក់ផ្ទៃដី០១រ៉ៃ ប្រមូលផលចន្លោះចាប់ពីថ្ងៃទី០៥ ខែកុម្ភ: ទៅ -ឆៃថាវប្រហែល០,៥រ៉ៃ ប្រមូលផលចន្លោះថ្ងៃទី០១ ខែកុម្ភ:ទៅ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម