ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ពែក ខែម មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ និងនេសាទខេត្ត បានចូលរូមប្រជុំ សិក្សាពីតម្រូវការរបស់កសិករ ចំពោះវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម សម្រួបសម្រួលដោយ លោក ទិត សុផល ប្រធាន CAU, CMAC មានដូចខាងក្រោម៖ ១.ភូមិស្រែអន្ទាក់មានប្រជាជនសរុប៩១៥នាក់ ស្មើនឹង២០១គ្រួសារ មាន ១៨៨ខ្នងផ្ទះ អ្នកចូលរួមសរុប ២៥ នាក់ ស្រី១០ នាក់ ក្នុងនោះស្នើសុំវគ្គបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះដំណាំដំឡូងមី ពោតក្រហម/ស ស្រូវ បន្លែ(ត្រសក់ ម្ទេស ត្រប់ ល្ពៅ) ចិញ្ចឹមសត្វ(ជ្រូក មាន់ គោ ) ២.ភូមិអូរកន្ធៀងវ៉ាមានប្រជានជនសរុប៨៩២នាក់ ស្មើនឹង១៨៧គ្រួសារ មាន១៨២ខ្នងផ្ទះ អ្នកចូលរួមប្រជុំសរុប៣១នាក់ ស្រី១៧នាក់ ក្នុងនោះស្នើសុំវគ្គបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះដំណាំដំឡូងមី ពោតក្រហម ចិញ្ចឹមសត្វ(ជ្រូក មាន់ គោ ) ៣.ភុមិអូរចិតប្រាំមានប្រជាជនសរុប៩៣២នាក់ ស្មើនឹង២៥០គ្រួសារ មាន២៤២ខ្នងផ្ទះ ក្នុងនោះស្នើសុំវគ្គបណ្តុះបណ្តាល ពីបច្ចេកទេសដាំដុះ ដំណាំដំឡូងមី ពោតក្រហម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម