ចុះពិនិត្យតាមដានិងធ្វើបទយការណ៍ស្តីពីការប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់ស្រោចស្រពលើដំណាំបន្លែ
ចេញ​ផ្សាយ ២៨ មករា ២០២១
157

ថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក អ៊ឹម សុភឿនអនុប្រធានមន្ទីរ និងជាអនុប្រធានទទួលបន្ទុកកម្មវិធីASPIREខេត្តប៉ៃលិន និងក្រុមការងារកម្មវិធីASPIREបានចុះពិនិត្យតាមដានិងធ្វើបទយការណ៍ស្តីពីការប្រើប្រាស់ប្រព័ន្ធសូឡាសម្រាប់ស្រោចស្រពលើដំណាំរបស់កសិករ ក្នុងបណ្តុំអាជីវកម្មដាំបន្លែ លោកលី វណ្ណ:ដែលរស់នៅភូមិថ្មីសង្កាតទួលល្វាក្រុងប៉ៃលិន ។ដោយមានការគាំទ្រនិងការចង្អុលបង្ហាញពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេកសិកម្មថ្មីដែលធនទៅនិងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្មខេត្តប៉ៃលិន ។កសិកររូបនេះទទួលបានការជោកជ័យក្នុងការដាំដុះដំណាំបន្លែទាំងក្នុងផ្ទះសំណាញនិងក្រៅផ្ទះសំណាញ់ទទួលបានទិន្នផលខ្ពស់នឹមានការចុះកិច្ចសន្យាដាំដុះបន្លែត្រឹមត្រូវតាមតម្រូវការក្នុង១ថ្ងៃកសិកររូបនេះអាចរកចំណូលបានពី១២០ ០០០រៀលទៅ ២៨០ ០០០រៀប។ចំពោះការប្រប្រាសប្រព័ន្ធ សូឡាសម្រាប់ស្រោចស្រពលើដំណាំបន្លែ អាចជួយកាត់បន្ថយការប្រប្រាសភ្លើងអគ្គីសនីបានរហូតទៅដល់៤០% ក្នុង១ខែ។

ចំនួនអ្នកចូលទស្សនា
Flag Counter