ថ្ងៃសុក០៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារកម្មវិធីASPIREបានចុះពិនិត្យតាមដានសកម្មភាព និងវឌ្ឍនភាពនៃបណ្តុំចិញ្ចឹមត្រី និងកង្កែប នៅឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៖ ១.នៅភូមិព្រៃសន្ទះ ក្រុមការងារបានចុះពិនិត្យកសិករចំនូន៣គ្រូសារ ដែលទទួលបានការគាំទ្រពីកម្មវិធីASPIRE កន្លងមក ក្នុងការចិញ្ចឹមត្រី និងកង្កែប។ កសិករទាំង៣នេះ បានចិញ្ចឹម និងកំពុងប្រមូលផលសម្រាប់ហូប និងបានលក់ខ្លះផងដែរ ព្រមទាំងមានផែនការបន្តការចិញ្ចឹម ក្នុងនោះមាន៖ (១) កសិករ ចិញ្ចឹមត្រី ឈ្មោះឯក សុខ Tel: ០៧១ ៣៥៥ ២៤ ០៩ បានដាក់ត្រីឆ្ពិនចិញ្ចឹម ចំនូន៧០០កូន ។ មកដល់ពេលនេះចាប់ត្រីបាន៣គ.ក្រ សម្រាប់ហូប។ កសិករនេះមានគោលបំនង បន្តការចិញ្ចឹម ដោយដាក់ត្រីអណ្តែង ប្រមាណ១០០០ ក្បាល (២)កសិករ ចិញ្ចឹមកង្កែប ឈ្មោះដូង សំអុល បានដាក់ចំនូន៤០០កូន ។ កង្កែបនៅសល់ពីងាប់ មកពេលនេះបានចាប់ហូប២០គ.ក្រ ។ កសិករនេះមានគោលបំនង បន្តការចិញ្ចឹម ដោយដាក់ត្រី អណ្តែង ប្រមាណ១០០០ ក្បាល។ (៣). កសិករ ចិញ្ចឹមត្រី ឈ្មោះឈុំ វិត Tel: ០៩៧ ៥៦៣៣៦៥៦ បានដាក់ត្រីឆ្ពិនចិញ្ចឹម ចំនូន៧០០កូន ។ មកពេលនេះចាប់ត្រីបាន២០គ.ក្រ សម្រាប់ហូប និងលក់ តម្លៃ ៦០០០រ/គ.ក្រ ។ កសិករនេះមានគោលបំនង បន្តការចិញ្ចឹម ដោយដាក់ត្រីប្រា ប្រមាណ១០០០ ក្បាល។ ២.នៅភូមិផ្ទះស្បូវ ក្រុមការងារបានចុះពិនិត្យកសិករចំនូន៣គ្រូសារ ដែលទទួលបានការគាំទ្រពីកម្មវិធីASPIRE កន្លងមក ក្នុងការចិញ្ចឹមត្រី និងកង្កែប ។ កសិករទាំង៣នេះ បានចិញ្ចឹម និងកំពុងប្រមូលផលសម្រាប់ហូប និងបានលក់ខ្លះផងដែរ ព្រមទាំងមានផែនការបន្តការចិញ្ចឹម ក្នុងនោះ កសិករ ចិញ្ចឹមត្រី ឈ្មោះផៅ មី Tel: ០៨៨ ៣៤៥៥៥០៨ បានដាក់ត្រីទីឡាបព្យាចិញ្ចឹម ចំនូន៧០០កូន ។ មកដល់ពេលនេះចាប់ត្រីបាន៣គ.ក្រ សម្រាប់ហូប។ កសិករនេះមានគោលបំនង បន្តការចិញ្ចឹម ដោយដាក់ត្រីប្លានីន ប្រមាណ១០០០ ក្បាល។ ៣.នៅភូមិភ្នំកុយ ក្រុមការងារបានចុះពិនិត្យកសិករប្រធានបណ្តុំ ។ កសិករប្រធានបណ្តុំ បានរាយការណ៍ថា ត្រីដែលគាត់ដាក់ចិញ្ចឹមទាំងអស់ ប្រមាណ១០០០ ក្បាល ជាត្រីអណ្តែង និងត្រីក្រហម ។ មកដល់ពេលនេះ គាត់បានចម្រាញ់ត្រីអណ្តែង ប្រមាណ៨គូ សម្រាប់បង្កាត់ពូជ ហើយបានចាប់ហូប ផងដែរ។ ជាផែនការនាពេលខាងមុខ គាត់ មានបំណងរៀបចំកន្លែងបង្កាត់ភ្ញាស់ ហើយសំណូមពរការគាំទ្របច្ចេកទេសពីក្រុមការងារ អនុកម្មវិធី។ គាត់បានបញ្ជាក់ទៀតថា សមាជិកភាគច្រើនក្នុងភូមិហាក់បីដូច មិនទាន់ឃើញគ្រូសារណាមួយ ដែលចាប់បន្តការចិញ្ចឹមនៅឡើយ បន្ទាប់ពីពួកគាត់បានបញ្ចប់ការប្រមូលផលវគ្គទី១។ ជាបន្តបន្ទាប់មក ក្រុមការងារបាន ចុះគ្រូសារកសិករម្នាក់ទៀតដែលទទួលបានកូនត្រីចិញ្ចឹម មកដល់ពេលនេះ មិនទាន់បានប្រមូលផល នៅឡើយ។ ប៉ុន្តែកូនប្រសារ របស់គាត់ (កសិករសាយភាយ) ដែលរស់នៅជាមួយ បានចាប់ផ្តើមចិញ្ចឹមកង្កែប ផងដែរនោះ បាន ចិញ្ចឹម៤ វគ្គមកហើយ និងប្រមូលផលបានប្រមាណ៤០០ គ.ក្រ ដែលមួយគីឡូក្រាម តម្លៃ៨,០០០ រ។ បច្ចុប្បន្ននេះ មានកង្កែបសាចប្រមាណ ២០០០ ក្បាល កំពុងចិញ្ចឹម។