ថ្ងៃព្រហសម្បតិ៍១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារ CMAC ដើម្បីរៀបចំផែនការសកម្មភាពការងារ និងផែនការបណ្តុះបណ្តាលកសិករលើប្រធានបទ បច្ចេកទេសដាំដំឡូងមី ពោតក្រហម បន្លែ និងការចិញ្ចឹមមាន់ នៅភូមិស្រែអន្ទាក់ អូរកន្ធាងវ៉ា និងភូមិអូរចិតប្រាំ ក្រោមកិច្ចសហការ និងគាំទ្រថវិកាដោយ JICA ប្រទេសជប៉ុន ។ និងបានចុះស្រង់ទិន្នន័យការងារបង្កបង្កើនផលស្រូវប្រាំងមានដូចខាងក្រោម៖ ១.ភូមិភ្នំកុយ -ភ្ជួររាស់បានសរុបចំនួន ៣០០ ហិកតា -ផ្ទៃដីដាំដុះបានសរុបចំនួន ១៥០ ហិកតា -ផ្ទៃដីប្រមូលផលបានសរុបចំនួន ១០០ ហិកតា ២.ភូមិភ្នំស្ពង់ -ភ្ជួររាស់បានសរុបចំនួន ៣៥០ ហិកតា -ផ្ទៃដីដាំដុះបានសរុបចំនួន ២៤០ ហិកតា -ផ្ទៃដីប្រមូលផលបានសរុបចំនួន ០ ហិកតា ៣.ភូមិដីសរថ្មី -ភ្ជួររាស់បានសរុបចំនួន ៧៣ ហិកតា -ផ្ទៃដីដាំដុះបានសរុបចំនួន ៧៣ ហិកតា -ផ្ទៃដីប្រមូលផលបានសរុបចំនួន ៦៦ ហិកតា ៤.ភូមិទំនប់ -ភ្ជួររាស់បានសរុបចំនួន ៤៥ ហិកតា -ផ្ទៃដីដាំដុះបានសរុបចំនួន ២២ ហិកតា -ផ្ទៃដីប្រមូលផលបានសរុបចំនួន ០ ហិកតា +សរុប -ភ្ជួររាស់បានសរុបចំនួន ៧៦៨ ហិកតា -ផ្ទៃដីដាំដុះបានសរុបចំនួន ៤៨៥ ហិកតា -ផ្ទៃដីប្រមូលផលបានសរុបចំនួន ១៦៦ ហិកតា
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម