ថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន។ បានចុះធ្វើការត្រួតពិនិត្យ ការធ្វេីអាជីវកម្ម លក់ដុំលក់រាយថ្នាំកសិកម្ម ជីកសិកម្មនៅតាមដេប៉ូ នៅស្រុកសាលាក្រៅ ក្នុងគោលបំណង÷ _ ធ្វេីការពង្រឹងពីវិធានការច្បាប់ស្តីពីការគ្រប់គ្រង់ថ្នាំកសិកម្មជីកសិកម្ម _ ធ្វេីការទប់ស្កាត់នៅបទល្មេីសថ្នាំកសិកម្មជីកសិកម្មដែលឈ្មួញបាននាំពីប្រទេសជិតខាងមកធ្វេីការចែកចាយនៅតាមបណ្តាររាជធានី ខេត្ត។ _ បានធ្វេីការណែនាំដល់ម្ចាស់ដេប៉ូអោយជួយផ្សព្វផ្សាយដល់បងប្អូនកសិករដែលបានមកទិញផលិតផលថ្នាំកសិកម្មជីកសិកម្មពីដេប៉ូយកទៅប្រេីប្រាស់រួចសូមកុំអោយពួកគាត់បោះចោលពាសវាលពាសកាលនៅសំបកដប សំបកវិចខ្ចប់ផលិតផល។ត្រូវប្រមូលយកមរក្សាទុក្ខនៅទីកន្លែងដែលមានសុវត្ថិភាពដេីម្បីជៀសវាងប៉ះពាល់ដល់ ហ្វូងមច្ឆាជាតិ សត្វពាៈនៈ សុខភាពាធារណៈ សុខភាពប្រជាពលរដ្ឋនិងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម