ចុះពិនិត្យ សត្តឃាតដ្ឋានក្រុងប៉ៃលិន ដើម្បីពិនិត្យ និងវាយតម្លៃសម្រាប់ការបន្តសុពលភាពរយៈពេល៥ឆ្នាំ
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២១
162

ថ្ងៃព្រហស្បតិ៍៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានដឹកនាំមន្ត្រីក្រោមឱវាទ សហការណ៍ជាមួយ ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលដឹកនាំលោក ពេជ្រ ប៉េដា អនុប្រធាន នសស និងមានការចូលរួមពីលោក ឆាង ទិត្យា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចុះពិនិត្យ សត្តឃាតដ្ឋានក្រុងប៉ៃលិន ដើម្បីពិនិត្យ និងវាយតម្លៃសម្រាប់ការបន្តសុពលភាពរយៈពេល៥ឆ្នាំ តបតាមការដាក់ពាក្យស្នើសុំបន្តសុពលភាពរបស់ម្ចាស់សត្តឃាតដ្ឋាន សម្រាប់ឆ្នាំ២០២១-២០២៥ ។

ចំនួនអ្នកចូលទស្សនា
Flag Counter