ចុះតាមដានពីវត្តមានកត្តាចង្រៃលើដំណាំបន្លែនៅភូមិ ក្រចាប់
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២១
273

ថ្ងៃអង្គារ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យផ្សព្វផ្សាយ ដឹកនាំដោយលោកស្រី អ៊ុក លង្កា អនុប្រធានទទួលបន្ទុក និងលោកស្រី នីម សុឃីម អនុការិ.ផ្សព្វផ្សាយ បានចុះតាមដានពីវត្តមានកត្តាចង្រៃលើដំណាំបន្លែនៅភូមិ ក្រចាប់ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ។ *លទ្ធផល ១.សង្កេតឃើញបន្លែក្នុងផ្ទះ សំណាញ់(ស្ពៃបូកគោ)មានពពួកសត្វល្អិតបំផ្លាញដូចជា ទ្រីប ឆៃខៀវ ទៀកគូរោមក្រោមស្លឹកច្រើន ២.គុម្ភបន្លែមួយចំនួនមានជំងឺរអូយគល់ ៣.ទំពាំងបារាំងរបស់លោកស្រី លឹម សុភាព បាននឹងកំពុងប្រមូលផលបណ្តើរ។

ចំនួនអ្នកចូលទស្សនា
Flag Counter