កិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័នសហគមន៍កសិកម្មកម្ពុជាស្ដីពីការបណ្ដុះបណ្ដាលកសិកម្មល្អ (CamGAP) លើដំណាំមៀនប៉ៃលិន
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២១
205

ថ្ងៃសុក្រ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ពូល នុភារិទ្ធ អនុប្រធានការិយាលយអភិវឌ្ឍន៍សហគមន៍ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសម្ព័នសហគមន៍កសិកម្មកម្ពុជាស្ដីពីការបណ្ដុះបណ្ដាលកសិកម្មល្អ (CamGAP) លើដំណាំមៀនប៉ៃលិនដល់សមាជិកសហគមន៍កសិកម្មក្នុងខេត្តប៉ៃលិន ដែលមានការគាំទ្រថវិការដោយគម្រោងហាហ្វេស (Harves)។ +លទ្ធផល -សម្ព័នសហគមន៍កសិកម្មគ្រោងបណ្ដុះបណ្ដាលកសិករចំនួន៣០០នាក់ មាន០២ខេត្តគោលដៅ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន -នៅចន្លោះថ្ងៃទី១០-២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះគ្រោងនិងរៀបចំប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម អ្នកប្រមូលទិញផ្លែមៀនប៉លិនលក់ក្នុងស្រុក និងក្រៅស្រុក និងអាជីវករផ្គត់ផ្គង់ធាតុចូលកសិកម្មដើម្បីផ្សព្វផ្សាយបន្ថែម -ក្នុងចន្លោះខែមីនានិងគ្រោងបើកវគ្គបណ្តុះបណ្ដាលកសិកម្មល្អ (CamGAP)ដល់សមាជិកសហគមន៍កសិកម្មក្នុងខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter