ចុះត្រួតពិនិត្យលើធាតុចូលកសិកម្ម នៅតាមដេប៉ូលក់ដុំ-លក់រាយសម្ភារកសិកម្ម
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២១
167

ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ៖ ការិល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តប៉ៃលិនបានធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ដឹកនាំដោយលោក វ៉ុង វ៉នប្រធានការិយាល័យរួមដំណើរដោយលោក គាត រ៉ាអនុប្រធានការិយាល័យលោក មុំ ឆាតអនុប្រធានការិយាល័យចុះត្រួតពិនិត្យលើធាតុចូលកសិកម្ម នៅតាមដេប៉ូលក់ដុំ-លក់រាយសម្ភារកសិកម្មនៅក្រុងប៉ៃលិន បាន ចំនួន០៩ដេប៉ូ ដេប៉ូថ្មី1កន្លែងបានឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវះ បានធ្វើការណែនាំអោយសុំលិខិតអនុញ្ញាត្តលក់ដុំលក់រាយសម្ភារកសិកម្មនៅច្រកចេញចូលតែមួយសាលាក្រុងប៉ៃលិន ការចុះធ្វើអធិការកិច្ចនេះពុំមានបទល្មើអ្វីទេ បានណែនាំដល់អាជីវករអំពីលិខិតបទដ្ឋានគតិយុត្ត , នីតិវិធីនៃការដាក់តាំងលក់សម្ភារកសិកម្ម និងនីតិវិធីនៃការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខមាល:ភាពមនុស្ស , សត្វ និងបរិស្ថាន។

ចំនួនអ្នកចូលទស្សនា
Flag Counter