ចុះស្រង់ទិន្នន័យ និងប្រមូលបព្ហាាប្រឈមរបស់កសិករនៅតាមភូមិគោលដៅ
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២១
183

អង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ៖ លោក ផាន សុផាណារ៉ា ប្រធានការិយាល័យ លោក សាន ហុកលីម អនុប្រធានការិយាល័យ និងលោក ពែក ខែម មន្រ្តីការិយាល័យ បានចុះស្រង់ទិន្នន័យ និងប្រមូលបព្ហាាប្រឈមរបស់កសិករនៅតាមភូមិដូចខាងក្រោម៖ ផ្នែកទី១៖ ផ្ទៃដីសំរាប់ដាំដុះម្ទេសសរុបចំនួន 16.5 ហត និងផ្ទៃដីកំពុងប្រមូលផល 4.5 ហត ក្នុងឆ្នាំ2021 ។ ផ្នែកទី២៖ ការចុះតាមភូមិគោលដៅ ១. ភូមិភ្នំកុយៈ កសិករឈ្មោះ អូរ ម៉ាប់ ភេទប្រុស (088 70 53 362) ដាំចេកពងមាន់ ២២ហត ដោយគាត់ចំណាយថ្លៃដើមផលិតសរុបចំនួន 4000$ ក្នុង១ហត កំពុងប្រមូលផលលក់ទៅប្រទេសថៃ និងចិន ។ ក្នុងមួយខែប្រមូលផលបានពី 16 ដល់ 24 តោន តំលៃក្នុង1តោន=6,000,000៛ លក់ទៅថៃ និងតំលៃក្នុង 1តោន=3,500,000៛ លក់ទីផ្សារក្នុងស្រុក ។ បព្ហាាជួប្រទះ ចៃម្សៅ ជំងឺអុតស្លឹកចេក ២. ភូមិរថក្រោះឆេះ: កសិករឈ្មោះ សំ ឡូតចិន្តា (088 50 74 509) ភេទ ស្រី ដាំឆៃថាវលើផ្ទៃដីទំហំ 1.5រ៉ែ ដោយគាត់ចំណាយថ្លៃដើមផលិតសរុប ចំនួន 830,000 ៛ ទទួលបានចំណូលសរុប 2,100,000 ៛ និងប្រាក់ចំណេញសុទ្ធ 1,270,000 ៛ ។ បព្ហាាជួប្រទះ ដង្កូវសីុស្លឹក ចៃ និងទៀកគូ ៣. ភូមិភ្មំកុយ កសិករឈ្មោះ ដុល ឈូក ភេទប្រុស (066 73 99 94) ដាំម្ទេសទំហំ1ហត ដោយគាត់ចំណាយថ្លៃដើមសរុប 1,350,000៛ (មិនទាន់បានចំណូល ព្រោះមិនទាន់ប្រមូលផល) ។ បព្ហាាជួប្រទះ ជំងឺរលាកផ្លែ អង់ត្រាណូស តំលៃម្ទេសធ្លាក់ចុះ ។ ៤. ភូមិក្បាលព្រលាន កសិករ ហស្ស សុវណ្ណ ដាំការ៉ុត ទំហំ1.5 រ៉ៃ កំពុងប្រមូលផលបណ្តើរៗ និងមានកុងត្រាទិញ-លក់ជាមួយក្រុមហ៊ុន ។ បញ្ហាជួប្រទះ ជងឺរលួយមើមកើតមានតិចតួច។

ចំនួនអ្នកចូលទស្សនា
Flag Counter