សកម្មភាពមន្រ្តីកម្មវិធី ASPIRE ចុះពិនិត្យ និងពិគ្រោះយោបល់ជាមួយសមាជិកបណ្តុំបន្លែសុវត្ថិភាពផ្ទះសំណាញ់
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២១
180

ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ៖ ក្រុមការងារទទួលបន្ទុកអនុកម្មវិធីទី១ មន្ត្រីទទួលបន្ទុកទីផ្សារ មន្ត្រីទទួលបន្ទុកត្រួតពិនិត្យ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ និងពិគ្រោះយោបល់ជាមួយសមាជិកបណ្តុំបន្លែសុវត្ថិភាពផ្ទះសំណាញ់ ភូមិ ភ្នំកុយ ភូមិស្រែអន្ទាក់ និងភូមិផ្ទះស្បូវ ស្រុកសាលាក្រៅ * ជាលទ្ធផល÷ -ផ្ទះសំណាញ់ភូមិភ្នំកុយ កំពុងប្រមូផលស្ពៃក្តោបផ្គត់ផ្គង់ទៅក្រុមហ៊ុន កសិ-សុវត្ថិភាព ក្នុង១សប្តាហ៍ចន្លោះ៥០-១០០គ.ក្រ តម្លៃ៣៥០០៛/គ. ក្រ។ -ផ្ទះ សំណាញ់ ភូមិស្រែអន្ទាក់ កំពុងប្រមូលផលប៉េងប៉ោះផ្គុតផ្គុងទៅទីផ្សារក្នុងស្រុក ២០-៣០គ.ក្រ/១ថ្ងៃ តម្លៃ ២០០០៛/គ.ក្រ។ -ផ្ទះសំណាញ់ភូមិផ្ទះស្បូវ ដាំដំណាំស្ពៃក្តោបមានអាយុកាល ៥ សប្តាហ៍។ នៅក្រៅផ្ទះសំណាញ់មានដាំដំណាំចំរុះមុខ (ឆៃថាវ ការ៉ុត ប៉េងប៉ោះ ម្ទេស ត្រសក់...) -ក្រុមការងារបានកំណត់និងជ្រើសរើសមុខបន្លែសុវត្ថិភាព៥គ. ក្រ/១មុខដំណាំ ដើម្បីចូលរួមកម្មវិធីចុះកិច្ចព្រមព្រាងនិងតាំងបង្ហាញកសិផលសុវត្ថិភាពបានគ្រោងកម្មវិធីនៅក្រសួងកសិកម្ម។ បញ្ហាប្រឈម និងដំណោះស្រាយ -ក្រុមហ៊ុនទទួលទិញបន្លែសុវត្ថិភាពមានចំនួនកំណត់៥០-១០០គ.ក្រ/សប្តាហ៍។ សូមជួយពង្រីកទីផ្សារបន្លែសុវត្ថិភាព (ក្រុមហ៊ុនផ្សេងៗទៀត-ផ្សារចុងសប្តាហ៍) -វត្តមានទាកគូក្នុងផ្ទះសំណាញ់ភូមិផ្ទះស្បូវ។ ប្រើទឹកសាចស្រោចអោយបានជោគល្អ ២-៣ដងក្នុង១ថ្ងៃ ដើម្បីកំចាត់ទាក់គូ(ខ្លាចទឹកអត់អាហារនិងស្លាប់)។ -វត្តមានចៃស និងសត្វល្អិតចង្រៃក្នុងផ្ទះសំណាញ់។ ប្រើថ្នាំជក់០, ៥គ.ក្រ,ទឹកខ្មេះ០,៥លីត្រ,ស្រាស១លីត្រ,ទឹកស្អាត៥លីត្រ លាយបញ្ចូលគ្នាទុក២ថ្ងៃ។ ច្រោះល្បាយខាងលើ(មេថ្នាំពុលធម្មជាតិ)។ មេថ្នាំ១ស្លាបព្រាបាយលាយទឹកស្អាត៥លីត្របាញ់បង្ការនិងកំចាត់ចៃស ស្រមោច និងសត្វល្អិតចង្រៃមានប្រសិទ្ធិភាព។បាញ់ ១សប្តាហ៍១-២ដងលើដំណាំបន្លែគ្រប់ប្រភេទ។ហាមបាញ់មុនប្រមូលផល១សប្តាហ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter