កិច្ចប្រជុំដែលរៀបចំដោយគម្រោងAIMS នៃមន្ទីរពាណិជ្ជកម្មខេត្ត ត្រៀមលក់កសិផលនៅផ្សារសហគមន៍។
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២១
144

ថ្ងៃព្រហស្បតិ៍១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ លោកផៃសុផលមន្ដ្រីរដ្ឋបាលនិងទីផ្សារអនុកម្មវិធី ASPIRE និងលោក ឌី ឈុនលី ទីប្រឹក្សាបច្ចេកទេសអនុកម្មវិធី APSPIRE ខេត្តប៉ៃលិនបានចូលរួមកិច្ចប្រជុំដែលរៀបចំដោយគម្រោងAIMS នៃមន្ទីរពាណិជ្ជកម្មខេត្ត លើប្រធានការកំណត់តម្លៃលក់ និងការវេចខ្ចប់បង្ហាញដល់កសិករដែលត្រៀមលក់កសិផលនៅផ្សារសហគមន៍។ ក្នុងគោលបំណង៖ ១ កំណត់កាលបវិច្ឆេទនៃការសម្ពោទផ្សារចុងសប្ដាហ៍ ២ កំណត់មុខទំនិញ និងតម្លៃសម្រាប់ដាក់លក់ ៣ បង្ហាញពីរបៀបវេចខ្ចប់កសិផល ៤ ផ្សេងៗ កិច្ចប្រជុំនេះរៀបចំនៅសាលប្រជុំអង្គវត្ត នៃមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន 21 នាក់ ស្រី 11 នាក់៕

ចំនួនអ្នកចូលទស្សនា
Flag Counter