កម្មវិធីពិធីចុះហត្ថលេខាលើអនុសារណ:នៃការយោគយល់រវាងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងសហគមន៍កសិកម្មខេត្តប៉ៃលិន
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២១
197

សុក្រ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ ប្រធាន និងអនុប្រធានការិយាល័យ០១រូប បានចូលរួមកម្មវិធីពិធីចុះហត្ថលេខាលើអនុសារណ:នៃការយោគយល់រវាងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងសហគមន៍កសិកម្មខេត្តប៉ៃលិន ដើម្បីបន្តអនុវត្តគម្រោងគាំទ្ររយៈពេល៣ឆ្នាំ២០២១-២០២៣ នៅទីស្នាក់ការអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សាខាខេត្តប៉ៃលិន។ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព : +លោក កែវ ចាន់តារ៉ា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម +លោកធម្មបណ្ឌិត ហេងមុន្នីចិន្ដា នាយកអង្គការពុសាសនាដើម្បីអភិវឌ្ឍន៍ ដែលមានអ្នកចូលរួមសរុប ៣១នាក់ ស្រី០៥នាក់។ *លទ្ធផល បានចុះហត្ថលេខាលើអនុសារណ:នៃការយោគយល់គ្នា រវាងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងសហគមន៍កសិកម្មចំនួន០៧សហគមន៍ និងសហភាពសហគមន៍កសិកម្មចំនួន០១ ដែលមានដូចខាងក្រោម: ១.សហភាពសហគមន៍កសិកម្មក្រុងប៉ៃលិនសាមគ្គីមានជ័យ ២.សហគមន៍កសិកម្ម ប៉ៃលិនពន្លឺថ្មី ៣.សហគមន៍កសិកម្ម សាមគ្គី ភូមិថ្មីភ្នំខៀវ ៤.សហគមន៍កសិកម្ម រតន:ក្រចាប់មានជ័យ ៥សហគមន៍កសិកម្ម អូរអិលមហាសាមគ្គី ៦.សហគមន៍កសិកម្ម ចម្រុះស្ទឹងកាច់ជឿនលឿន ៧.សហគមន៍កសិកម្ម កសិកររុងរឿង ៨.សហគមន៍កសិកម្ម រស្មីភូមិរោងចក្រ

ចំនួនអ្នកចូលទស្សនា
Flag Counter