ថ្ងៃចន្ទ០៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ ការិល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តប៉ៃលិនបានធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ដឹកនាំដោយលោក វ៉ុង វ៉នប្រធានការិយាល័យរួមដំណើរដោយលោក គាត រ៉ាអនុប្រធានការិយាល័យលោក មុំ ឆាតអនុប្រធានការិយាល័យចុះត្រួតពិនិត្យលើធាតុចូលកសិកម្ម នៅតាមដេប៉ូលក់ដុំ-លក់រាយសម្ភារកសិកម្មនៅក្រុងប៉ៃលិន បាន ចំនួន 07ដេប៉ូ ដេប៉ូថ្មី1កន្លែងមានលិខិតអនុញ្ញាត្តលក់ដុំលក់រាយសម្ភារកសិកម្មដែលចេញដោយច្រកចេញចូលតែមួយសាលាក្រុងប៉ៃលិន ការចុះធ្វើអធិការកិច្ចនេះពុំមានបទល្មើអ្វីទេ បានណែនាំដល់អាជីវករអំពីលិខិតបទដ្ឋានគតិយុត្ត , នីតិវិធីនៃការដាក់តាំងលក់សម្ភារកសិកម្ម និងនីតិវិធីនៃការប្រើប្រាស់ ថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខមាល:ភាពមនុស្ស , សត្វ និងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម