ថ្ងៃអង្គារ០៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ កម្មវិធីASPIREនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំ ចែកកូនមាន់ និងធ្វើកិច្ចព្រមព្រៀង រវាងបណ្តុំ និងអ្នកទិញមាន់ រវាងបណ្តុំ និងអ្នកលក់ធាតុចូល នៅភូមិដូង ឃុំស្ទឹងកាច់ ។ ចំនួនគ្រួសារត្រូវចែកចំនួន ០៨គ្រួសារ ដោយមួយគ្រួសារ ទទួលបាន ទ្រុងកូនមាន់១ និងកូនមាន់១២ ចំពោះតម្លៃមាន់រស់ ១គ ក្រ ស្មើ១៧០០០រៀល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម