ចុះពិនិត្យ និងពិគ្រោះយោបល់ជាមួយសមាជិកបណ្តុំបន្លែសុវត្ថិភាពផ្ទះសំណាញ់ ភូមិ ក្បាលព្រលាន
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២១
356

ថ្ងៃអង្គារ០៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ ក្រុមការងារASPIREនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនសាទខេត្តប៉ៃលិន បានចុះពិនិត្យ និងពិគ្រោះយោបល់ជាមួយសមាជិកបណ្តុំបន្លែសុវត្ថិភាពផ្ទះសំណាញ់ ភូមិ ក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន * ជាលទ្ធផល÷ -កសិករ ឈ្មោះ ហង់ សុវណ្ណ បានដាំដុះបន្លែបីប្រភេទក្នុងផ្ទះសំណាញ់ មានអាយុកាល ៦សប្តាហ៍ រួមមាន ស្ពៃបូគោពណ៌ស ស្ពៃក្តោបពណ៌ស្វាយ និងស្ពៃបូគោពណ៌ស្វាយ(ពូជសាកល្បងថ្មី) សរុប ប្រមាណ ជាង១០០០គុម្ភ។ -បន្លែក្រៅផ្ទះសំណាញ់កំពុងប្រមូផលជាបន្តបន្ទាប់ រួមមានការ៉ុត ដាំលើផ្ទៃដី១០០០ម៉ែត្រការ៉េ អាចប្រមូលផលបាន២ដងក្នុង១សប្តាហ៍ ទិន្នផល៥០គ. ក្រ ផ្គត់ផ្គង់ទៅកាន់ផ្សារ កសិ-សុវត្ថិភាព នៅភ្នំពេញក្នុងតម្លៃ៤០០០រៀល/គ. ក្រ តាមកិច្ចព្រមព្រាង សម្របសម្រួលដោយមន្ត្រីទទួលបន្ទុកទីផ្សាររបស់កម្មវិធីAspire និងមន្ទីរកសិកម្មខេត្ត។បន្លែស្ពៃផ្កា សាលាដ ននោង ត្រប់ពុតញង... ដាំលើផ្ទៃដី២០០០ម៉ែត្រការ៉េ បានប្រមូលផលនិងលក់ទៅទីផ្សារក្នុងខេត្តប៉ៃលិន។ បញ្ហាប្រឈម និងដំណោះស្រាយ -បន្លែក្នុងផ្ទះសំណាញ់មានការលូតលាស់ល្អប្រសើរ។ មានខ្យល់កន្ត្រាក់ធ្វើអោយហើរជើងសំណាញ់ នឹងបានណែនាំអោយរៀបចំកំជើងសំណាញ់ដើម្បីការពារសត្វល្អិតចង្រៃចូលបំផ្លាញដំណាំ។ ហាមប្រើជីបំប៉ក្រុមហ៊ុនដែលគ្មានប្រភពច្បាស់លាស់ក្នុងផ្ទះសំណាញ់។ -មើមការ៉ុតមានការលូតលាស់យឺតនិងមើមតូច។ ត្រូវលើករងអោយបានកំពស់៣០-៤០សង់ទីម៉ែត្រ និងរៀបចំភ្ជួដីអោយបាន២-៣ដងដើម្បីសណ្ឋានដីធូល្អ បង្កើនការលូតលាស់មើមធំល្អ។ កាត់បន្ថយបរិមាណពូជត្រូវសាបអោយរង្វើល ដើម្បីមានដង់ស៊ីតេនិងការលូតលាស់ល្អ។ -គួដាំដំណាំឆ្លាស់រងដូចជា ការ៉ុត១រង ស្ពៃរឺខាត់ណា១រង ដើម្បីកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃ(ដោយដំណាំការ៉ុតកម្រមានការបំផ្លាញពីសត្វល្អិតចង្រៃ)។ -ប្រមូលកាកសំណល់បន្លែនិងស្មៅចង្រៃធ្វើជីកំប៉ុស្ត(តាមកម្មវិធីបណ្តុះបណ្តាល) ដើម្បីបង្កើនគុណភាពដី

ចំនួនអ្នកចូលទស្សនា
Flag Counter