ប្រធានមន្ទីរចុះពិនិត្យមើវឌ្ឍនភាពនៃបណ្តុំអាជីវកម្មបន្លែ និងមាន់ដែលគាំទ្រដោយកម្មវិធីASIRE
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២១
189

ថ្ងៃពុធ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរ បានចូករួមដឹកនាំប្រជុំ ជាមួយនិងក្រុមការងារលេខាធិការដ្ឋានASPIRE រៀបចំកម្មវិធីដើម្បីចុះ ពិនិត្យឯកសារហិរញ្ញវត្ថុ លទ្ធកម្ម បញ្ជីសារពើភណ្ឌ ប្រព័ន្ធMIS និងបណ្តុំអាជីវកម្មមួយចំនួន ក្នុងខេត្តប៉ៃលិនជាលទ្ធិផលដូចខាងក្រោម៖ កម្មវិធីទី១ បានពិនិត្យឯកសារហិរញ្ញវត្ថុ លទ្ធកម្ម បញ្ជីសារពើភណ្ឌ ប្រព័ន្ធMISនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន។ កម្មវិធីទី២ បានចុះពិនិត្យមើវឌ្ឍនភាពនៃបណ្តុំអាជីវកម្មបន្លែដែលគាំទ្រដោយកម្មវិធីASIREចំនួន២កន្លែងដើម្បីស្វែរកព័ត៌មាននិងផលវិបាលមួយចំនួននិង ផ្តលអនុសាសន៍ដើម្បីជួយដោះស្រាយបញ្ហាជូនកសិករ ចំនួន១០គ្រួសារ មានស្រ្តីចូលរួម ០៣នាក់ ស្ថិតនៅភូមិវាល់វង់ ភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ កម្មវិធីទី៣ បានចុះពិនិត្យមើវឌ្ឍនភាពនៃបណ្តុំអាជីវកម្មមាន់ស្រែដែលគាំទ្រដោយកម្មវិធីASIREចំនួន១កន្លែង និងជួបកសិករចំនួន៨គ្រួសារ ស្ថិតនៅភូមិ ភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

ចំនួនអ្នកចូលទស្សនា
Flag Counter