នៅថ្ងៃអង្គា ១២កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម និងជាប្រធានគម្រោង រួមទាំងមន្រ្តីអនុវត្តគម្រោងបានរៀបចំទទួលស្វាគមន៍ដំណើរទស្សន:កិច្ចរបស់ឯកឧត្ដមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូក្រុមការងារ ក្នុងគម្រោងបង្កើនផលិតភាពកសិកម្មតាមរយៈការផ្សព្វផ្សាយ (APITE) បានចុះពិនិត្យឃ្លាំងស្រូវ ឡសម្ងួតស្រូវ ទីលានហាលស្រូវ ផ្តល់សំភារៈក្រុម និងប្រជុំក្រុមកសិកម្មផលិតស្រូវ ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាល និងប្រជនជប៉ុន ដែលមានកសិករចូលរួម ២១ នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម