លោកសាយ សុផាត ប្រធានមន្ទីរអញ្ជើញរ អមដំណើរ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តបៃលិន ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋជាកសិករដាំបន្លែសុវត្ថភាពធម្មជាតិក្នុងស្រុកសាលាក្រៅ
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០២១
244

ថ្ងៃសៅរ៍១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន អញ្ជើញអមដំណើរ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តបៃលិន ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋជាកសិករដាំបន្លែសុវត្ថភាពធម្មជាតិ នៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត ជួយជំរុញផលិតកសិកម្ម បង្កើនកសិផលរបស់កសិករ ចូលទីផ្សារ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានចូលរួមជួយទិញបន្លែស្រស់របស់បងប្អូនកសិករចំនួន១៤១គីឡូក្រាម ក្នុងនោះមានត្រប់ស្រួយចំនួន១២០គីឡូក្រាម សណ្តែកគួរចំនួន២១ គីឡូក្រាម ដើម្បីនាំយកជូនដល់មណ្ឌលតំណាងរាស្ត្រខេត្តប៉ៃលិន សម្រាប់ទុកធ្វើម្ហូប អាហារ ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តប៉ៃលិនទាំងមូលផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter