ថ្ងៃចន្ទ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនាឆ្នាំ២០២១ ក្រុមការងារអនុកម្ម វិធីកម្មវីធីAspire នៃមមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានចុះសិក្សាដើម្បីជ្រើសរើសសម្រាប់ចងក្រងបង្កើតបណ្តុំអាជីវកម្មថ្មី សម្រាប់ឆ្នាំ ២០២១និងពិនិត្យការចិញ្ចឹមមាន់របស់កសិករក្នុងបណ្តុំអាជីវកម្ម ដែលបានធ្វើ ការផលិត និងលក់មាន់ បាន ចំនួន2 កន្លែងរួមមាន៖ ១-លោក ឌឿន វណ្ណដេត ប្រធានបណ្តុំភូមិថ្មី មាន់សរុប៥០ក្បាលក្នុងនោះមាន មេបាចំនួន ៦០ ក្បាល មាន់ សាច់ ចំនួន ១១០ ក្បាល កូនមាន់ ចំនួន៤០០ ក្បាល លក់មាន់សាច់បាន ៣០ក្បាល លក់កូនមាន់បានចំនួន ២០០ក្បាល លក់ពងមាន់បានចំនួន ១៥០ គ្រាប់ ហូបមាន់អស់ ២៦ក្បាល ។ ២លោក មិច ចាន្នី ភូមិស្ទឹងកាច់ មានមាន់សរុប ៩៣០ក្បាលោក ក្នុងនោះមាន មេបា ចំនួន ១៨០ក្បាល មាន់ សាច់ ចំនួន ១៥០ក្បាល កូន មាន់ ចំនួន ៦០០ក្បាល លក់ មាន់ សាច់ បាន ១៥០ ក្បាល កូនមាន់ លក់ បាន ៤០០ ក្បាល ពងមាន់លក់បាន ១៥០ គ្រាប់ ហូបមាន់ អស់ ២៥ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម