សកម្មភាពផ្សព្វផ្សាយ លក់បន្លែ របស់កសិករដែលកំពង់ជួបបញ្ហាទីផ្សារ
ចេញ​ផ្សាយ ២៣ មីនា ២០២១
218

ថ្ងៃចន្ទ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមីនាឆ្នាំ២០២១ បន្ទាប់ពីបានការណែនាំ និងអនុសាសន៍ របស់លោកប្រធាន ពាក់ព័ន្ធនឹងជម្រុញទីផ្សារ ក្រុមការងារទីផ្សារ និងលោកស្រី យឹមសុខគឹមលី បានសហការរួមគ្នា អនុវត្តនិងសម្រេចបាន ដូចខាងក្រោម៖ ១.លោកស្រី យឹម សុខគឺម លីបានជួយទាក់ទាញអតិថិជនពីមជ្ឍមណ្ឌលចិញ្ចឹមបីបាច់ក្មេង និងព្រះវិហារជុំវិញខេត្តប៉ៃលិន បានជួយទិញផលិតផល ក្នុងនោះមជ្ឍមណ្ឌលចិញ្ចឹមបីបាច់ក្មេងនៅបរយ៉ាខា នឹងបន្តទំនាក់ទំនងបញ្ជាទិញមុខបន្លែ សម្រាប់ប្រចាំសប្តាហ៍ ប្រសិនបើធូរថ្លៃ នៅលើទីផ្សារ ។ ២. នៅតូបលក់បន្លែមុខមន្ទីរកសិកម្ម ភ្នាក់ងារផ្សព្វផ្សាយ ពីរនាក់ នៃក្រុងប៉ៃលិន បានជួយដាក់លក់បន្លែស្ពៃក្តោប ដែលជាបន្លែជួយទិញពីកសិករ ផ្ទះសំណាញ់ ភ្នំកុយ។ មកដល់ល្ងាចនេះ បានលក់អស់ប្រមាណ ៨០ % ក្នុងតម្លៃដើម ១,០០០ រ ទៅ១, ៥០០ រ/១គីឡូក្រាម។ ៣. លោក ឌី ឈុនលី បានទំនាក់ទំនងឈ្មួញធំៗ នៅផ្សារភូពុយ ខេត្តបាត់ដំបង ជាលទ្ធផល មិនមាន ឈ្មួញណាម្នាក់ ដែលមានបំណងបញ្ជាទិញ ពីក្រុមផលិត (អតិថិជនថ្មី) នៃASPIRE ខេត្តយើងទេ ដោយ យោងលើមូលហេតុ គឺទិញពីក្រុមផលិតរបស់គេប៉ុណ្ណោះ ហើយផលផលបន្លែស្ពៃក្តោបជោរជន់នៅលើទីផ្សារ ។ ជាពិសេស ពាក់ព័ន្ធនឹងតម្លៃទីផ្សារវិញ គឺនៅតំបន់អក្សរ តេ និងឯកភ្នំ ខេត្តបាត់ដំបង តម្លៃស្ពៃក្តោប នៅចំការ គឺត្រឹមតែ៣០០រ /គក្រ រីឯនៅភ្នំព្រឹក តម្លៃត្រឹមតែ ២៥០រ/គក្រ យកតែលេខ១ ផែនការបន្ត ១. ភ្នាក់ងារផ្សព្វផ្សាយ លោក ឈិនធំ នឹងជួយ ទំនាក់ទំនងជាមួយកន្លែងបន្ទាយទាហ៊ាន នៅភូមិអូរគន្ធៀងវ៉ា ក្រែងមានការគាំទ្រ ចំពោះផលិតផល ដែលកកស្ធះ (ស្ពៃក្តោប ម្ទេសបន្លែ)។ ២.បន្តការទំនាក់ទំនងឈ្មួញធំៗ នៅផ្សារភូពុយ ខេត្តបាត់ដំបងប្រចាំសប្តាហ៍ សម្រាប់ការបញ្ជាទិញ ៣. ទំនាក់ទំនងជាមួយ បណ្ទលកែប្រែ (ពន្ធនាគាខេត្ត) ក្រែងមានការគាំទ្រ ចំពោះផលិតផល ដែលកកស្ធះ។

ចំនួនអ្នកចូលទស្សនា
Flag Counter