ថ្ងៃសុក្រ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនាឆ្នាំ២០២១ ក្រុមការងារកម្មវិធីASPIRE ដែលដឹកនាំដោយលោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តប៉ៃលិន បានចុះត្រូតពិនិត្យបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្នុងគោលបំណងស្វែងយល់បរិមាណផលផលិតឆ្ពោះទៅកាន់ទីផ្សារ និងតម្រូវការគាំទ្រ។ ១). ក្រុមការងារបានចុះពិនិត្យទីតាំងចំការដាំដុះបន្លៃស្ពៃជ្រក់និងឆៃថាវ របស់ កសិករ វ៉ាន់ ធៀវ នៃកម្មវិធីអាស្បាយ ស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង និងខេត្តប៉ៃលិន ។ កសិកវ៉ាន់ ធៀវ (០៨៨ ៤៥០ ០៨៨១) បានដាំដុះឆៃថាវ 4រ៉ៃ ៦.៤០០ម៉ែត្រការ៉េ និងស្ពៃជ្រក់ 6រ៉ៃ ហើយកំពុងប្រមូលផល។ បរិមាណផល ដែលរំពឹងថាប្រមូលបានគឺប្រមាណ១០.០០០ គ.ក្រ (១គ.ក្រ=៦០០រ) មានទឹកប្រាក់សរុបស្មើនឹង ៦.០០០.០០០,០០ រៀល។ ផ្អែកលើតម្លៃទីផ្សារបច្ចុប្ប សម្រាប់រយៈពេល៤៥ថ្ងៃនៃការដាំដុះ កសិកវ៉ាន់ ធៀវ អាចទទួលបានប្រាក់ ចំនេញត្រឹមតែ មួយលាន បីរយសាបសឹបពាន់ (១.៣៣០.០០០,០០រ) យោងតាមការវិភាគសេដ្ឋកិច្ចនៃថ្លៃចំណាយផលិតកម្ម ដែលមិនបានរាប់បញ្ចូលកម្លាំងពលកម្ម (ចំណាយថ្នាំកសិកម្មចំនូន៥វគ្គ ថ្លៃភ្ជូររាស់ ជី ប្រេងម៉ាស៊ីន ជាដើមគឺស្មើនឹង ២.៦៧០.០០០,០០ រៀល។ ២). ថ្នាក់ដឹកនិងក្រុមការងារមន្ទីរបានជួយទិញឆៃថាវមួយចំនួនពីកសិករកសិកវ៉ាន់ ធៀវ សម្រាប់ផ្គត់ផ្គង់មណ្ឌលចីត្តាឡីស័ក្ក ក្នុងក្រុងប៉ៃលិន ។ ៣).ថ្ងៃនេះ តាមរយៈបង្ហោះសកម្មភាពទីផ្សារ ក្រុមការងារទីផ្សារ លក់ដាច់ឆៃថាវ៤០គ.ក្រ តម្លៃ១.២០០រៀល ក្នុងគីឡូក្រាម តាមការបញ្ជាទិញOnline.