ថ្ងៃសុក្រ ទី ១២ ខែមីនា ឆ្នាំ២០២១ លោក ឌី ឈុនលី បានចុះពិនិត្យសកម្មភាពផលិតកម្មរបស់កសិករបង្ហាញនៃបណ្តុំអាជីវកម្មត្រី/កង្កែបនៅភូមិអូរកន្ធៀងវ៉ាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងស្វែងយល់ពីផលិតកម្មនិងថតរូបភាព ដើម្បីផលិតខិត្តប័ណ្ណផ្សព្វផ្សាយសកម្មភាពទីផ្សារ ជម្រុញផលផលិតឆ្ពោះទៅកាន់ទីផ្សារ និងតម្រូវការគាំទ្រ តាមការណែនាំរបស់ក្រុមការងារលេខាដ្ឋាននៃកម្មវិធីអាស្បាយ។ លទ្ធផលនៃការចុះពិនិត្យ សូមរាយការណ៍ជ្រាបជូនដូចខាងក្រោម៖ @. គម្រោងរបស់សម្តេច_ផលិតកម្មចិញ្ចឹមត្រីអណ្តែង ៖ កសិករ ខាន់ បូណា សព្វថ្ងៃមានស្រះ១ ស្មើនឹង ២៨៨ ម2 ហើយបានដាក់ត្រីអណ្តែងចិញ្ចឹមនៅវគ្គទី១កន្លងមកនេះមានចំនូន៧០០កូន ។ ចំនូនកូនត្រីងាប់គឺមានចំនូន១០ក្បាលប៉ុណ្ណោះ។ ហូបនឹងលក់ប្រមាណ៦គ.ក្រ ។ សព្វថ្ងៃបានរក្សាទុកមេបាពូជ៣២ក្បាល ដោយ១ក្បាលៗមានទំងន់ប្រមាណ ១គ.ក្រ។ @. គម្រោងរបស់សម្តេច និងអាស្បាយ_ផលិតកម្មចិញ្ចឹមកង្កែប៖ មានស្រះ៥ ស្មើនឹង ៣៦ ម2 ហើយបានដាក់កង្កែបចិញ្ចឹមកន្លងមកនេះមានចំនូន១.០០០កូន។ ហូបនឹងលក់ប្រមាណ១៣គ.ក្រ ។ សព្វថ្ងៃបានរក្សាទុកកង្កែបបាពូជ៤២ក្បាល និងកង្កែបឈ្មោល ៦០ក្បាល សម្រាប់បង្កាត់ភ្ញាស់នៅពេលខាងមុខ។ @. ការពង្រីកផលិតកម្មបន្ទាប់ពីប្រមូលផល ការចិញ្ចឹមលើកទី១៖ កសិករ ខាន់ បូណា សព្វថ្ងៃមានស្រះ១ ស្មើនឹង ២៤ ម2 បានដាក់ត្រីអណ្តែងចិញ្ចឹម មានចំនូន១.៥០០កូន ដែលគាត់បានចំណាយលុយប្រមាណ៤៥០.០០០រៀល ដែលមានអាយុប្រមាណ១ខែប៉ណ្ណោះ។ តាមសម្តីគាត់ថា ការធំធាត់ គឺមានសភាពយឺតជាងពូជត្រីរបស់គម្រោង។ កិច្ចការដែលធ្វើនៅមានចំណុចខ្វះខាតនិងមិនទាន់បំពេញតាមគោលការណ៍បណ្តុំអាជីវកម្មស្នើសុំក្រុមការងារ មេត្តាជួយបំពេញព័ត៌មានលើការព័ត៌មាន លើស្លាកសញ្ញាបណ្តុំ ព្រមទាំងកសិករ មិនទាន់បានទទួល និងប្រើប្រាស់ សៀវភៅកត់ចំណូលចំណាយនៅឡើយ។