កម្មវីធីចែកបន្ត កូនមាន់របស់ប្រធានបណ្តុំផលិតបាន និងទ្រុងកូនមាន់ ដល់សមាជិកបណ្តុំអាជីវកម្ម
ចេញ​ផ្សាយ ០៥ ឧសភា ២០២១
155

ថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។ ក្រុមការងារបច្ចេកទេស អនុកម្មវិធីទី៤ នៃវិធីASPIRE ដឹកនាំ ដោយ លោកឡាយ ពិសិដ្ឋ បានសម្របសម្រូលកសិករបង្ហាញនៃបណ្តុំអាជីវកម្ម ចិញ្ចឹមមាន់ស្រែ២០២០ នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចែកបន្ត(pass on) កូនមាន់របស់ខ្ឡូនផលិតបាន និងទ្រុងកូនមាន់ ដល់សមាជិកបណ្តុំអាជីវកម្ម ចំនូន៥នាក់ (១គ្រូសារទទួលបានកូនមាន់១២កូន)។រហូតមកដល់ពេលបច្ចុប្បន្ននេះ បណ្តុំអាជីវកម្មមាន់ស្រែទាំង១៥ នៃឆ្នាំ២០២០ បាននឹងបានផលិតមាន់សាច់ កូនមាន់ និងចែកបន្តទៅសមាជិករបស់ខ្លូន សម្រេចបាន១២លើក។ លទ្ធផលនៃ សកម្មភាពចែកបន្ត សម្រេចបានសរុបមានចំនូន២០៣សមាជិក/២៤៧គ្រូសារ ស្មើនឹងលទ្ធផល ៨២% ធៀបនឹងផែនការគ្រោង (២៤៧គ្រូសារ ) ដែលមានកូនមាន់ចំនូន២.៤៣៦ក្បាល ក្នុងនោះឆ្នាំ២០២០ ចែកបាន៦៩នាក់ (កូនមាន់ចំនូន៨២៨ក្បាល) និងឆ្នាំ២០២១ចែកបាន១៣៤នាក់ (កូនមាន់ចំនូន១៦០៨ក្បាល)។

ចំនួនអ្នកចូលទស្សនា
Flag Counter