លោក សាយ សុផាត ប្រធានមន្ទីរចុះជួយអន្តរាគមន៍ណែនាំ ផ្សព្វផ្សាយ ស្តីពីវិធានបច្ចេកទេសដើម្បីកម្ចាត់ដង្កូវហ្វូងប្រភេទថ្មី
ចេញ​ផ្សាយ ០៦ ឧសភា ២០២១
218

ថ្ងៃពុធ ៩ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២១ ដោយយោងទៅលើស្ថានភាពអាកាសធាតុនិងទឹកភ្លៀងនៅខេត្តប៉ៃលិនឆ្នាំនេះមានលក្ខណៈល្អប្រសើរសមស្របទៅនឹងការដាំដុះដំណាំពោតក្រហម(ពោតចំណីសត្វ) បើគិតមកដល់ពេលនេះកសិនេះកសិករបានធ្វើការដាំដុះបាន ២ ៨១០ ហិកតា ប៉ុន្តែក៏ត្រូវរងផលប៉ះពាល់បំផ្លាញដោយដង្កូវហ្វូងប្រភេទថ្មី(Fall Armyworms)ចំនួន៨៤៣ ហិកតា។បន្ទាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានពិនិត្យឃើញថា ដង្កូវហ្វូវប្រភេទថ្មី បានកំពុងបំផ្លាញដំណាំពោតក្រហម រដូវវស្សារបស់កសិករ នៅព្រឹក ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម ចុះជួយអន្តរាគមន៍ណែនាំ ផ្សព្វផ្សាយ វិធានការ ទប់ស្កាត់ ការស៊ីបំផ្លាញ ពីពពួកដង្កូវហ្វូង និង ចែកថ្នាំសំលាប់ដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោតក្រហម ចំនួន ១០០ កញ្ចប់ និងជីបំប៉ន ចំនួន ១២ ដប ដល់គ្រួសារចំនួន ១២ គ្រួសារ នៅភូមិសួនអំពៅកើត ។និងបាន ផ្តល់នូវវិធានបច្ចេកទេសមួយចំនួនសម្រាប់បងប្អូនប្រជាកសិករអនុវត្ត មានដូចតទៅ ៖ ១-ត្រូវចុះពិនិត្យចម្ការជាប្រចាំ សម្អាតស្មៅ នៅជុំវិញនិងក្នុងចម្ការ ២-ត្រូវចុះពិនិត្យតាមដាននូវវត្តមានសត្វមានប្រយោជន៍ ដូចជា ស្រមោច ខ្មូតកន្ទុយពីរ ពីងពាងជាដើម ដែលជាសត្រូវធម្មជាតិរបស់ដង្កូវហ្វូងប្រភេទថ្មី ៣-ជីកចង្អូរនៅតាមព្រំចម្ការ រួចរោយផេះពីលើ ឬ បាញ់ប្រេងម៉ាសូតតាមចង្អូរនោះ ដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវ និងកុំឲ្យពួកវាឆ្លងកាត់ចូលទៅក្នុងចម្ការបាន ៤-ប្រើមែកឈើស្រស់ ឬ ស្លឹកចេក ឬ វត្ថុដទៃទៀតដែលអាចជាម្លប់ យកទៅរាយក្នុងចម្ការ ឲ្យបានច្រើនកន្លែងចន្លោះពី ៤ម៉ែត្រ ទៅ ៥ម៉ែត្រ ដើម្បីជាជម្រករបស់ដង្កូវហ្វូងប្រភេទថ្មី ៥-ចំពោះចម្ការមានទឹក ឬ ក្បែរប្រភពទឹក ត្រូវកៀរដង្កូវ រួចបាចដីខ្សាច់លាយជាមួយប្រេងម៉ាសូត ដើម្បីសំលាប់ពួកវា ៦-ប្រើអន្ទាក់ជូរអែម ដើម្បីតាមដាននូវវត្តមានមេអំបៅ ដែលជាភ្នាក់ងារបង្កើតពពួកដង្កូវហ្វូងប្រភេទថ្មី ៧-ប្រសិនបើចាំបាច់ ត្រូវប្រើប្រាស់ថ្នាំកសិកម្មឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ដោយត្រូវពិភាក្សាជាមួយនឹងមន្រ្តីជំនាញមុនពេលសម្រេចចិត្តប្រើប្រាស់ថ្នាំកសិកម្ម ដែលមានធាតុសកម្មដូចជា Emamectin benzoat, Indoxacarb, Chloratraniliprol, Flubendiamide , Fiproni ដើម្បីកម្ចាត់ដង្កូវហ្វូងប្រភេទថ្មី។

ចំនួនអ្នកចូលទស្សនា
Flag Counter