សាយ សុផាត ប្រធានមន្ទីរនិង មន្រ្តីជំនាញ ចុះជួយអន្តរាគមន៍ណែនាំផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ការស៊ីបំផ្លាញដង្កូវហ្វូង និងចែកថ្នាំសំលាប់ដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោតក្រហម
ចេញ​ផ្សាយ ២៨ ឧសភា ២០២១
128

ថ្ងៃអង្គារ ១៥ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២១ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម ចុះជួយអន្តរាគមន៍ណែនាំផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ការសុីបំផ្លាញដង្កូវហ្វូង និងចែកថ្នាំសំលាប់ដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោតក្រហម ចំនួន ៧០ កញ្ចប់ ដល់គ្រួសារចំនួន ៧ គ្រួសារ នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ។ ផ្ទៃដីដាំដុះពោតនៅដើមរដូវឆ្នាំ ២០២១ នេះ មានចំនួន ២ ៨១០ ហ.ត ក្នុងនោះផលប៉ះពាល់បំផ្លាញដោយដង្កូវហ្វូងប្រភេទថ្មី មានចំនួន ៨៤៣ ហ.ត ។

ចំនួនអ្នកចូលទស្សនា
Flag Counter