ខេត្តប៉ៃលិន ៖ ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១ ក្រុមការងារអនុកម្មវិធីASPIRE ទី២ និងមន្រ្តី MEខេត្ត រួមជាមួយទីប្រឹក្សា បានចុះបំពេញការងារ ដើម្បីគាំទ្របច្ចេកទេស និងតាមដានការផលិត លក់មាន់សាច់ នៅបណ្តុំអាជីវកម្មមាន់ស្រែ ស្ថិតនៅស្រុកសាលាក្រៅ៖ ១.លោក ម៉ិច ចន្នី កសិករបង្ហាញភូមិស្ទឹងកាច់ +មានមាន់ដាក់ចិញ្ចឹមសរុប ១១១០ ក្បាល ក្នុងនោះមានមាន់មេបា ២១០ ក្បាល មាន់សាច់ជំទង់ ៤០០ក្បាល និងកូន ៥០០ក្បាល។ +ខែឧសភា ២០២១ ប្រាក់ចំណូលបានពីការចិញ្ចឹមសរុប ៤ ៥០០ ០០០ ៛ ក្នុងនោះមានមាន់សាច់ ១១៥ក្បាល (១៥០គ.ក្រ=ទឹកប្រាក់ស្មើនឹង ២ ៤០០ ០០០ ៛ ) និងកូនមាន់ ៤២០ ក្បាល=ទឹកប្រាក់សរុប២ ១០០ ០០០ ៛។ ២.លោកស្រីអ៊ីវ សុខណា កសិករបង្ហាញភូមិ ទឹកចេញ +មានមាន់ដាក់ចិញ្ចឹមសរុប៥៦៨ ក្បាល ក្នុងនោះមានមេបា ៨៨ ក្បាល មាន់សាច់ជំទង់ ២៩០ ក្បាល កូនមាន់ ១៩០ ក្បាល។ +ខែឧសភា ២០២១ ប្រាក់ចំណូលបានពីការចិញ្ចឹមសរុប ១. ៤១០ ០០០ ៛ ក្នុងនោះ មានមាន់សាច់៥៤ក្បាល (៧០គ.ក្រ= ទឹកប្រាក់សរុប១. ១២០ ០០០រ ) កូនមាន់ ២០ ក្បាល=ទឹកប្រាក់សរុប១០០ ០០០ ៛ ពងមាន់ ២០០ គ្រាប់=ទឹកប្រាក់សរុប១៩០ ០០០ ៛ ៣.លោក ស៊ីម ស៊ីវុត្ថា កសិករបង្ហាញភូមិបុស្អំ ++មានមាន់ដាក់ចិញ្ចឹមសរុបសរុប ៧៤៥ ក្បាល ក្នុងនោះមានមេបា ៩៤ ក្បាល មាន់សាច់ជំទង់ ៣៥០ ក្បាល កូនមាន់ ៥០០ ក្បាល + ខែ ឧសភា ២០២១ ប្រាក់ចំណូលបានពីការចិញ្ចឹមសរុប១ .១៨១ ៩០០ ៛ ក្នុងនោះមាន់សាច់ ៣៦ក្បាល (៤៥គ.ក្រ) =ទឹកប្រាក់សរុប ៦៩៧ ៥០០ ៛ កូនមាន់ ៤០ ក្បាល=ទឹកប្រាក់សរុប២០០ ០០០ ៛ និងពងមាន់ ២៣៧ គ្រាប់=ទឹកប្រាក់សរុប ២៨៤ ៤០០ ៛។