ថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២១ ការិយាល័យបានសហការជាមួយទូរទស្សន៍ CNC ដើម្បីផលិតបទយកការណ៏ស្តីពី ដំណាំល្មើរ ដែលកសិករកំពុងដាំដុះក្នុងខេត្តប៉ៃលិន ។ + ការិយាល័យបានបន្តចុះពិនិត្យចំការដំឡូងមីស្លឹកពណ៍លឿង របស់កសិករ ចំនួន ០៣ គ្រួសារ នៅភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ ។ + ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២១ - ផែនការស្រូវវស្សាឆ្នាំ២០២១ចំនួន ៦៥០០ ហ.ត - ការភ្ជួរាស់អនុវត្តបាន ២៨៥០មក ហ.ត ស្មើនឹង៤៤ភាគរយ នៃផែនការស្រូវវស្សា - ផ្ទៃដីដាំដុះបានចំនួន ១៥៦៦ ហ.ត + ដំណាំសាកវប្បកម្ម - ផែនការដំណាំសាកវប្បកម្មអនុវត្តបាន ១០៦៤៤ ហ.ត ស្មើនឹង៩៩.២៦ភាគរយនៃផែនការ ការដាំដុះចំនួន១០៧២៤ ហ.តក្នុងផ្ទៃដីប្រមូលផលបាន ៦០៣៤ ហិកតា + ដំណាំឧស្សាហកម្ម - ដំណាំឧស្សាហកម្មអនុវត្តបាន១៣៩៤៨ ហ.ត ស្មើនឹង៨៥ភាគរយនៃផែនការដាំដុះ ចំនួន១៦២៦៥ ហ.ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម