ថ្ងៃសុក្រ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទីថ្ងៃទី២១ខែឧសភាឆ្នាំ២០២១ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម អនុវត្តចំការបង្ហាញដំណាំដំឡូងមីក្នុងខេត្តប៉ៃលិន នៃគម្រោងជំរុញការវិនិយោគរបស់កសិករលើខ្សែច្រវ៉ាក់តម្លៃដំឡូងមីតាមរយៈការផ្សព្វផ្សាយ និងជំរុញទីផ្សារ (AIMS) ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១៖ ១- លទ្ធផលសម្របាន + ចំការបង្ហាញ : បានដាក់ជីបំប៉នលើកទី១ ក្នុងចំការបង្ហាញចំនួន ០៨ កន្លែង នៅសល់ ០៨ កន្លែងទៀតកំពុងបន្តដាក់ជី + ថ្នាលពង្រីកពូជ : បានដាក់ជីបំប៉នលើកទី១ ក្នុងថ្នាលពង្រីកពូជចំនួន ០២ កន្លែង នៅសល់ ០៣ កន្លែងទៀតកំពុងបន្តដាក់ជី + ផ្តល់ជីដេអាប៉េ (១៨-៤៦-០) ចំនួន ២៨៥ គ.ក និងជីអ៊ុយរ៉េ (៤៦-០-០) ចំនួន ២៨៥ គ.ក + បានផ្តល់ថ្នាំសំលាប់ស្មៅក្នុងដំឡូងមីសរុបចំនួន ៤២ ពិដុង + បានណែនាំកសិករពីរបៀបដាក់ជីបំប៉ន និងធ្វើស្មៅអោយស្អាត ២- ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២១ + ផែនការស្រូវវស្សាឆ្នាំ២០២១ចំនួន ៦៥០០ ហ.ត។ + ការភ្ជួរាស់អនុវត្តបាន ២៥០០ ហ.ត ស្មើនឹង៣៨.៤៦ភាគរយ នៃផែនការស្រូវវស្សា។ + ស្រូវស្រាលអនុវត្តបានចំនួន៧៥ ហ.ត ស្មើនឹង១៧ភាគរយ នៃផែនស្រូវស្រាល។ + ស្រូវកណ្តាលអនុវត្តបានចំនួន១២០០ ហ.ត ស្មើនឹង២៣ភាគរយ នៃផែនស្រូវកណ្តាល។ + ស្រូវធ្ងន់អនុវត្តបានចំនួន៨៥ ហ.ត ស្មើនឹង១១.៣ភាគរយ នៃផែនស្រូវធ្ងន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម