ថ្ងៃព្រហស្បតិ៍ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ ក្រុមការអនុកម្មវិធីASPIRE ទី២ និងលោក ឈុនលី ទីប្រឹក្សាទីផ្សារកម្មវិធីASPIREបានសម្របសម្រូលអ្នកប្រមូលទិញ ចុះទិញមាន់ ដែលខ្វះទីផ្សារ នៅកសិករបង្ហាញនៃបណ្តុំភូមិដីក្រហម។ តាមទិន្នន័យពីក្រុមការងារបានឲ្យដឹងថា ក្នុងកំឡុងត្រីមាសទី១ ឆ្នាំ២០២១នេះ កសិករនេះបានដាក់មាន់ចិញ្ចឹមសរុបចំនួន ៥៥៧ ក្បាល ក្នុងនោះមាន់មេបា ៨៧ ក្បាល មាន់សាច់ល្មមលក់ចំនួន ៩០ក្បាល មាន់ជំទង់ចំនួន ៣២០ក្បាល និងកូនមាន់ចំនួន ៨០ក្បាល។ +ប្រាក់ចំណូលបានពីការចិញ្ចឹមសរុបលក់បាន ៥២០. ០០០៛ (មាន់សាច់ចំនួន ២៥ក្បាល=៣២.៥គក្រ)។ +ថ្ងៃនេះ (២៧-៥-២០២០) លក់បាន ២៨គ.ក្រ (១គ.ក្រ ថ្លៃ១៥.០០០រ)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម