ប្រជុំពិភាក្សាជាមួយបណ្តុំអាជីវកម្មស្វាយ នៅភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង
ចេញ​ផ្សាយ ១៦ កញ្ញា ២០២១
155

ថ្ងៃព្រហស្បតិ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី យឹម សុខគឹមលី ទីប្រឹក្សាគ្រប់គ្រង លោកឌីឈុនលី ទីប្រឹក្សាសម្របសម្រូលទីផ្សារ អនុកម្មវិធីASPIRE និងភ្នាក់ងារCEWឃុំអូរអណ្តូង៖ ១.បានចូលរូមកម្មវិធីប្រជុំពិភាក្សាជាមួយបណ្តុំអាជីវកម្មស្វាយ នៅភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ កិច្ចប្រជុំបាន ធ្វើឡើងដើម្បីពិភាក្សារៀបចំឲ្យមានអនុគណៈកម្មការទីផ្សារក្នុងបណ្តុំ ដើម្បី ដំណើរការល្បងធ្វើជំនូញលើផលិផលស្វាយនៃបណ្តុំរបស់ខ្លូន(ក្តិបស្វាយខ្ចី ផ្លែស្វាយខៀវនិងផ្លៃស្វាយខ្ចប់) មានការចូលរួមពីថ្នាក់ដឹកនាំបណ្តុំនិងសមាជិកសក្តានុពល ទីប្រឹក្សាអនុកម្មវិធីASPIRE និងភ្នាក់ងារCEWឃុំអូរអណ្តូង ចំនូន១២នាក់ ស្រី៤នាក់។ ជាលទ្ធផលនៃកិច្ចប្រជុំ ៖ @.ទាំងសមាជិកសក្តានុពល និងថ្នាក់ដឹកនាំបណ្តុំ បានព្រមព្រៀងបានជ្រើសរើសតាំងសមាជិកចំនួន ៤រូប សម្រាបដំណើរការសកម្មភាពទីផ្សារ (ធ្វើជំនួញ) ផលិតផលស្វាយរបស់បណ្តុំ។ @.បណ្តុំអាជីវកម្មស្វាយ នៅភូមិអូរទឹកភ្លាវ បានជ្រើសរើសតាំងសមាជិកចំនួន ៤រូប រួមមានៈ(១).លោក ស្រាង អ៊ិន ជាក្រុមការងារទទួលបន្ទុកគ្រប់គ្រងធាតុចូល នៅភូមិអូរចិតប្រាំ ០៣១ ២៦៧៥៥៥៥ (២). លោក រឿនសាវេទ ជាក្រុមការងារទទួលបន្ទុកផ្នែកបច្ចេកទេស នៅភូមិ ស្រះពីរ ០៩៧ ៥៥៥៦២១១ (៣) .វ៉េត ប៊ុនលាង ជាក្រុមការងារទទួលបន្ទុកសេវាកម្មផ្សេងៗ និងកម្លាំងបាញ់ថ្នាំ នៅភូមិភូមិអូរចិតប្រាំ ០៩៧ ៥៧១១៨០០ (៤).កញ្ញា អ៊ុន ជីងហួង ជាក្រុមការងារផ្នែកទីផ្សារ ទទួលបន្ទុកហិរញ្ញវត្ថុ ទិញ និងលក់ នៅភូមិអូរទឹកភ្លាវ ០១០ ៨៨៦៦៩៧។ ជាអនុសាសន៍ និងផែនការបន្ត @.សប្តាហ៍ក្រោយ សូមក្រុមការងារបន្តការប្រជុំបន្តទៀត ដើម្បីពិភាក្សាលំអិត និងឯកភាពអំពីតួនាទី តាមស្មារតីអង្គប្រជុំថ្ងៃនេះ ដូចនេះក្រុមការងារអនុកម្មវិធី១ គូររៀបចំធ្វើសេចក្តីព្រាងពីការទទួលខុសត្រូវ ព្រមទាំងត្រូវប្រជុំឆ្លងក្រុមសមាជិកទាំងមូល។ @. ដោយសារ នៅទីតាំងនេះ ជាសហគមន៍កសិកម្ម ហើយម្យ៉ាងទៀតសូចនាករក្នុងផែនការមិនទាន់គ្រប់ចំនូនពិសេសបណ្តុំស្វាយនៅអូរប្រើស និងបណ្តុំមៀនពិបាកជ្រើស។ ជាអនុសាសន៍ គូរបង្កើនចំនូនសមាជិកតាមដែលអាចធ្វើបាន ដោយរើសបន្ថែម និងពង្រីកសមាជិក ពីសហគមន៍កសិកម្មនេះ ដែលគឹតថាសមាជិកសហគមន៍ នៅមានច្រើនទៀត មិនទាន់បានចូលនៅឡើយ។ ជាយោបល់របស់ក្រុមបេសកម្មថ្ងៃនេះ យើងគួរពង្រីងសហគមន៍នេះដោយពង្រីកសមាជិកបន្ថែម ( តាមការពិភាក្សាជាមួយ លោកសីហាគាត់ថាគាត់អាចពង្រីកសមាជិកបន្ថែមទៀតបាន )។

ចំនួនអ្នកចូលទស្សនា
Flag Counter