ថ្ងៃព្រហស្បតិ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី យឹម សុខគឹមលី ទីប្រឹក្សាគ្រប់គ្រង លោកឌីឈុនលី ទីប្រឹក្សាសម្របសម្រូលទីផ្សារ អនុកម្មវិធីASPIRE និងភ្នាក់ងារCEWឃុំអូរអណ្តូង៖ បានចុះពិនិត្យស្វែងយល់កសិករសមាជិកនៃបណ្តុំស្វាយម្នាក់ ឈ្មោះ អឿន ប៊ុន សុង ០៩៧ ៩៣៩៥៥៤៥ ដែលកំពុងដាំដុះដំណាំបន្លែផ្លែលើផ្ទៃដីប្រមាណជាង៣ហិចតា ក្នុងនោះមាន៖ -ដំណាំត្រប់វែង ផ្ទៃដីដាំដុះ២ហិចតាចាប់ផ្តើមប្រមូលផលលើកទី១ -ដំណាំល្ពៅ និងត្រឡាច ផ្ទៃដីដាំដុះ ២រ៉ៃ អាយុប្រមាណ១ខែ -ដំណាំត្រឡាច ផ្ទៃដីដាំដុះ ២០០ ម៉ែត្រការ៉េ អាយុប្រមាណ១ខែ -ដំណាំឪឡឹកលឿងផ្ទៃដីដាំដុះ ២០០ ម៉ែត្រការ៉េ កំពុងប្រមូលផល បញ្ជាក់៖ កសិករនេះ ធ្លាប់បានទទួលបរាជ័យ ខាតទុនយ៉ាងសម្បើមលើដំណាំស្ពៃមើម កន្លងពេលមកថ្មីៗនេះ ដោយសារខ្វះជំនាញបច្ចេកទេសផលិត និងការប្រើប្រាស់ថ្នាំកសិកម្ម គ្រប់គ្រងសត្វល្អិតជាដើម ដូចនេះសំណូមពរក្រុមការងារមន្ទីរមេត្តាជួយគាំទ្របច្ចេកទេសផង ព្រោះកន្លងមក មិនទាន់ឃើញមាន មន្ត្រីបានចុះជួប និងជួួយគាំទ្របច្ចេកទេស (សំដីរបស់កសិករ) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម