ិវេទិការពហុភាគីពាក់ព័ន្ធច្រើនភាគី(MSP) នៃបណ្តុំអាជីវកម្មបន្លែ នៅភូមិស្រែអន្ទាក់
ចេញ​ផ្សាយ ១៦ កញ្ញា ២០២១
161

ខេត្តប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារអនុកម្មវិធីទី១នៃអនុកម្មវិធីASPIRE ដឹកនាំដោយលោក សុទ្ធ វិសាល មន្រ្តី អនុប្រធានការិយាល័យផ្សព្វផ្សាយ បានរៀបចំវេទិការពហុភាគីពាក់ព័ន្ធច្រើនភាគី(MSP) នៃបណ្តុំអាជីវកម្មបន្លែ នៅភូមិស្រែអន្ទាក់ ឃុំ-ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ក្នុងគោលបំណងលើកកំពស់ខ្សែច្រវ៉ាក់តម្លៃផលិតផលសុវត្ថភាពរបស់បណ្តុំបន្លែនិងមានការចូលរួមពីមានតំណាងបណ្តុំអាជីវកម្ម ចូលរួមចំនួន ០៤បណ្តុំ និងតំណាងដៃគូអាជីវកម្ម (សហភាពបន្លែសុវត្ថិភាពកម្ពុជា) ប្រមូលទិញ និងសមាជិកបណ្តុំចូលរួមសរុបចំនួន ១៥នាក់ ស្រី០៤នាក់ ។ ជាកិច្ចចាប់ផ្តើម ក្រុមការងារបានធ្វើបទបង្ហាញសក្កានុពលបណ្តុំអាជីវកម្មបន្លែក្នុងស្រុកសាលាក្រៅរួមមានៈ សមាជិកដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់មានចំនួន០៤គ្រួសារ មាន១០ខ្នងផ្ទះសំណាញ់ ក្នុងនោះមាន៣ខ្នងផ្ទះសំណាញ់បានគាំទ្រដោយគម្រោងកម្មវិធីASPIRE នៃមន្ទីរកសិកម្មខេត្តប៉ៃលិន និង៧ខ្នងផ្ទះសំណាញ់ជាការវិនិយោគផ្ទាលរបស់កសិករ (អ្នកស្រី ង៉ុន ស្រីពៅ Tel 096 5556604 នៅចំណុចភូមិភ្នំស្ពង់ ឃុំសាលាក្រៅ)។ សមាជិកបណ្តុំមានលទ្ធភាពអាចផលិតបន្លែសុវត្ថិភាពតាមកិច្ចព្រមព្រាងរបស់សហភាពបន្លែសុវត្ថិភាពកម្ពុជា។ លោក ណុប នុន (Tel : 0884144884) តំណាងសហភាពបន្លែសុវត្ថិភាពកម្ពុជា បានលើកឡើង និងគាំទ្រគោលបំណងពហុភាគីនេះ ហើយមានបំណងចាប់ដៃគូអាជីវកម្មជាមួយបណ្តុំបន្លែដោយបណ្តុំបន្លែអាចផ្គត់ផ្គង់មុខបន្លែសុវត្ថិភាពសំខាន់ៗ តាមតម្រូវការទីផ្សារ របស់សហភាពបន្លែសុវត្ថិភាពកម្ពុជា ។ បណ្តុំបន្លែ និងសហភាពបន្លែសុវត្ថិភាពកម្ពុជា អាចចរចារព្រមព្រៀងកិច្ចសន្យាទិញ លក់ ហើយតាមការព្យាករណ៍បរិមាណផ្គត់ផ្កង់និងតម្លៃ អាចធ្វើឡើងរៀងរាល់៦ខែម្តង៖ ១.ស្ពៃផ្កា មាន៣ប្រភេទ លឿង ស និងខៀវ មានតំរូវការ ៥០០គ.ក្រ/ថ្ងៃ ថ្លៃ៥០០០ ទៅ៧០០០រៀល/គ.ក្រ (ដាំក្នុងផ្ទះសំណាញ់)។ ២.ម្ទេសប្លោក មាន៣ប្រភេទ លឿង ក្រហម ខៀវ មានតំរូវការ ៥០០គ.ក្រ/ថ្ងៃ ថ្លៃ៤០០០ ទៅ៦០០០រៀល/គ.ក្រ ដាំតាមគោលការណ៍សុវត្ថិភាព (ក្នុងរឺក្រៅផ្ទះសំណាញ់)។ ៣.ប៉េងប៉ោះ មាន២ប្រភេទ ផ្លែតូច(ឈឺរី) មានតំរូវការ ២៥០គ.ក្រ/ថ្ងៃ ថ្លៃ៤០០០ ទៅ៦០០០រៀល/គ.ក្រ និងផែ្លធំ មានតំរូវការ ២៥០គ.ក្រ/ថ្ងៃ ថ្លៃ២៥០០ ទៅ៣០០០រៀល/គ.ក្រ ដាំតាមគោលការណ៍សុវត្ថិភាព។ ៣.ត្រប់ មាន២ប្រភេទ ត្រប់ស្រួយ និងត្រប់វែង មានតំរូវការ ១០០គ.ក្រ/ថ្ងៃ ថ្លៃ២០០០ ទៅ២៥០០រៀល/គ.ក្រ ដាំតាមគោលការណ៍សុវត្ថិភាព។ ៤.ខាត់ណាដើម មានតំរូវការ ២០០គ.ក្រ/ថ្ងៃ ថ្លៃ៣០០០ ទៅ៣៥០០រៀល/គ.ក្រ ដាំតាមគោលការណ៍សុវត្ថិភាព។ ៥.ខ្ទឹមបារាំង មានតំរូវការ ១០០គ.ក្រ/ថ្ងៃ ថ្លៃ៤០០០ ទៅ៥០០០រៀល/គ.ក្រ ដាំតាមគោលការណ៍សុវត្ថិភាព។ ៦.ការ៉ុត មានតំរូវការ ១០០គ.ក្រ/ថ្ងៃ ថ្លៃ៤០០០ ទៅ៥០០០រៀល/គ.ក្រ ដាំតាមគោលការណ៍សុវត្ថិភាព។ ៧.ដំឡូងជ្វា (ពូជជប៉ុន) មានតំរូវការ ៥០០គ.ក្រ/ថ្ងៃ ថ្លៃ៣០០០ ទៅ៤០០០រៀល/គ.ក្រ ដាំតាមគោលការណ៍សុវត្ថិភាព។ បញ្ជាក់ៈ ក្នុងមុខបន្លែខាងលើនេះ សហភាពអាចមានការផ្តល់ពូជបន្លែ ជី និងថ្នាំកសិកម្មមុន និងទូទាត់ថវិកាវិញបន្ទាប់ពីប្រមូលផលរួច។ សហភាពអាចមកដឹកជញ្ជូនផលបន្លែតាមគោលការបញ្ជាទិញដល់ទីតាំងបណ្តុំបន្លែ។ ផែនការបន្ទាប់៖ -តំណាងបណ្តុំនីមួយៗ និងក្រុមការងារ នឹងរៀបចំប្រជុំសមាជិកសក្កដានុពលដាំដុះតាមផែនការទីផ្សារសហភាពខាងលើនៅសប្តាហ៍បន្ទាប់ -តំណាងបណ្តុំ ក្រុមការងារ និងសហភាពបន្លែសុវត្ថិភាពកម្ពុជា នឹងរៀបចំកិច្ចប្រជុំ ដើម្បីធ្វើផែនការអនុវត្ត និងធ្វើកិច្ចព្រមព្រាង។

ចំនួនអ្នកចូលទស្សនា
Flag Counter