ថ្ងៃព្រហស្បតិ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោក ឡាយ ពិសិដ្ឋ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោ ប៉ិច កន្និដ្ឋា នាយរងផរព សាលាក្រៅ និងលោក តាំង ស៊ុយសឺ អ្នកបច្ចេកទេសឃ្មុំបានចុះពិនិត្យ ការដំណើរការនៃការចិញ្ចឹមឃ្មុំរបស់បណ្តុំទាំងពីរ គឺ *បណ្តុំបុស្អំ -ការចិញ្ចឹម មិនយកចិត្តទុកដាក់ ធ្វើឃ្មុំខ្សោយ ខ្លះហើយចេញ (អត់ស្តេច) ខ្លះងាប់ខ្វះចំនី និងត្រូវថ្នាំពុលគេ ។ -ក្រោយពិនិត្យ បណ្តុំឃ្មុំបុស្អំ អត់ស្តេច៤ធុង ត្រូវយកមកដាក់ចំណី និងបំប៉ន កូននៅក្នុងភូមិ ដោយបង្គងឃ្មុំត្រូវដកចេញពីប្រមាណ៣០% ដោយសារខូចគ្មានកូនរោម ។ -បំពេញស្តេច២ធុងវិញ និង២ធុងទៀត ដាក់បូកចូលធុងផ្សេង ។ ជារួម បណ្តុំឃ្មុំបុស្អំ នៅធុងឃ្មុំសរុប ១៥ធុង (ដោយមួយធុងនៅសល់ប្រហែល៥ផ្លិត) ។ *បណ្តុំស្រង់មានជ័យ -ការចិញ្ចឹម មិនយកចិត្តទុកដាក់ ធ្វើអោយឃ្មុំខ្សោយ ខ្លះហើយចេញ (អត់ស្តេច) ខ្លះងាប់ខ្វះចំនី និងត្រូវថ្នាំពុលគេ ។ -ក្រោយពិនិត្យ បណ្តុំឃ្មុំស្រង់មានជ័យ អត់ស្តេច១ធុង ត្រូវយកមកដាក់ចំណី និងបំប៉ន កូននៅក្នុងភូមិ ដោយបង្គងឃ្មុំត្រូវដកចេញពីប្រមាណ៣០% ដោយសារខូចគ្មានកូនរោម ។ -ដាក់បូកចូលធុងផ្សេង ។ ជារួម បណ្តុំឃ្មុំស្រង់មានជ័យ នៅធុងឃ្មុំសរុប ១៦ធុង (ដោយមួយធុងនៅសល់ប្រហែល៥ផ្លិត) ។ *ផែនការបន្ត សម្រាប់បណ្តុំទាំង២ -ដាក់ឃ្មំក្បែរចំការពោតកំពុងផ្កា ដើម្បីបង្កើនកូន -បំប៉នកូនឃ្មុំអោយមានកូនច្រើន និងសុខភាពល្អ ដោយដាក់ថ្នាំចៃ ដាក់ចំណី ។ -ពេលកូនបានច្រើន មានសុខភាពល្អ ដាក់បង្គងថ្មីបន្ថែម ឬ អាចបំបែកធុងថ្មី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម