ក្រុមការងារលេខាដ្ឋានកម្មវិធី ASPIRE ចុះពិនិត្យសំណង់អាគារប្រមូលផ្តុំកសិផល៣កន្លែង របស់កម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៣ កញ្ញា ២០២១
422

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២២ខែកញ្ញា ឆ្នាំ ២០២១ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអញ្ជើញចូលរួមចូលរួមដំណើរជាមួយ ក្រុមបេសកម្មនៃលេខាដ្ឋានកម្មវិធីASPIRE ចុះពិនិត្យវាយតម្លៃសំណង់កន្លែងប្រមូលផ្តុំកសិផលឆ្នាំ២០២១ចំនួន៣កន្លែង នៃកម្មវិធីASPIRE ដែលបានសាងសង់រួចរាល់ជាស្ថាបពរ។ សមាសភាពចូលរួមមាន៖ ក្រុមការងារលេខាដ្ឋានកម្មវិធីASPIRE ដឹកនាំដោយលោកវង្សទ្រីនិង សហការី (លោក វេង ផាណូ) តំណាងក្រុមហ៊ុនសំណង់ និងក្រុមការងារថ្នាក់ខេត្តនៃមន្ទីរកសិកម្ម រួមមានលោកស៊ុយ មន មន្រ្តីជំនាញ លោកប៊ុល ប៊ុន មន្រីត្រូតពិនិត្យ លោកផៃ សុផល មន្ត្រីរដ្ឋបាល ព្រមទាំងទីប្រឹក្សាបច្ចេកទេសកម្មវិធីASPIRE។ តបតាមការស្នើសុំរបស់ក្រុមការងារលេខាដ្ឋានកម្មវិធីASPIRE ក្រុមហ៊ុនបានព្រមព្រៀង ធ្វើការកែតម្រូវរាល់ចំណុចខ្វះខាតនៃការសាងសង់ ដូចតាមសេចក្តីរៀបរាប់ក្នុងរបារណ៍វាយតម្លៃ (សូមពិនិត្យ របាយការណ៍ជូនភ្ជាប់មកជាមួយ)។ ????????ចណុចខ្វះខាតនៃការសាងសង់មានដូចជាបពណ៌ជញ្ចាំង ប្តូរយកទ្វារថ្មី កែតម្រូវបង្អូច បន្ថែមផ្ទោងបន្លែម សំអាតសាប បន្ថែមអ៊ី សូឡង់តំបូល បូកសីជញ្ជាំង ដាក់បាំងសាច លាបថ្នាំហោជាង ចាប់ជ្រុងធ្នឹម និងដូរចង្ហាល់ ថ្មី (HATARI)។ ដោយឡែក អាគារប្រមូលផ្តុំកសិផលនៅភូមិកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវរុះរើតំបូល និងធ្វើឡើងវិញតាមប្លង់។

ចំនួនអ្នកចូលទស្សនា
Flag Counter