ឌ្ឍនភាពនៃផ្សារចុងសប្តាហ៍នៃកម្មវិធី ASPIRE និងគម្រោង AIMS ខេត្តប៉ៃលិន
ចេញ​ផ្សាយ ២៣ កញ្ញា ២០២១
364

 ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ របាយការណ៍វឌ្ឍនភាពនៃផ្សារចុងសប្តាហ៍នៃកម្មវិធី ASPIRE និងគម្រោង AIMS ខេត្តប៉ៃលិន សម្រាប់សប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោមនេះ លក់ផលិតផលកសិកម្ម៖ បានផលិតផលបន្លែ មាន់សាច់ និងផ្លែឈើ ដែលផលិតដោយបណ្តុំអាជីវកម្ម(ក្រុមផលិត) នៃកម្មវិធី ASPIRE និងគម្រោង AIMS ខេត្តប៉ៃលិន និងផលិតផលក្នុងតំបន់។ បរិមាណផលិតផល ដែលដាកលក់ដាច់និងផ្គត់ផ្គត់ មានចំនូន១ ០៧០ គ.ក្រ តម្លៃទឹកប្រាក់ចំណូលស្មើនឹង៦ ៣៥៦ ០០០ រ (១៥៥០ដូល្លារ)៖ បន្លែស្លឹកគ្រប់ប្រភេទ៖៨១ គ.ក្រ មានទឹកប្រាក់ស្មើនឹង៣២៨ ៥០០រ(៨០ដូល្លារ) បន្លែផ្លែគ្រប់ប្រភេទ៖១៤០ គ.ក្រ មានទឹកប្រាក់ស្មើនឹង៦០៦០០០រ(១៤៨ដូល្លារ) មាន់សាច់៧៣គ.ក្រ និងពងមាន់ ១គ.ក្រ(៣០គ្រាប់) ៖ មានទឹកប្រាក់ស្មើនឹង១ ៦៤២ ០០០រ(៤០០ដូល្លារ) ផ្លែឈើ៖៨៨២ គ.ក្រ មានទឹកប្រាក់ស្មើនឹង៣៧៧៩ ៥០០រ(៩២២ដូល្លារ)

ចំនួនអ្នកចូលទស្សនា
Flag Counter