ការផ្តល់ធាតុចូលកសិកម្មសម្រាប់កសិករចិញ្ចឹមមាន់ពីគម្រោង RUSH-IT
ចេញ​ផ្សាយ ០១ កុម្ភៈ ២០២២
197

ថ្ងៃចន្ទ ១៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គម្រោង RUSH-IT ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីផ្តលធាតុចូលកសិកម្ម ក្រោមអធិបតីភាព លោក អ៉ឹម សុភឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន និងលោកស្រី យឹម សុខគឹមលី ទីប្រឹក្សាកម្មវិធីASPIRE ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន២៨គ្រួសារ នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន។ លោកអនុប្រធានមន្ទីរ បានសំដែងការគាំទ្របណ្តុំអាជីវកម្មចិញ្ចឹមមាន់ និងសង្ឃឹមជឿជាក់ ថាបណ្តុំអាជីវកម្ម នឹងបង្កើនផលិតកម្មរបស់ខ្លូនបន្ទាប់ពីមានការចូលរួមគាំទ្រពីគម្រោងកម្មវិធី និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មី នៃកម្មវិធី ASPIRE ស្របតាម បរិបទនៃការប្រគូតប្រជែងទីផ្សារ ដោយផ្តាតសំខាន់ ទៅលើនិរន្តភាពផលិតកម្ម ការផ្គត់ផ្គង់ទីផ្សារ ទាំងគុណភាព សុវត្ថភាព តម្លៃប្រគូតប្រជែ។ សមាជិកចូលរួមទាំងអស់បានសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរកសិកម្មខេត្តប៉ៃលិន និងគម្រោងកម្មវិធីដែលបានបណ្តុះបណ្តាលបច្ចេកទេសកសិកម្មថ្មីក្នុងការចិញ្ចឹមមាន់ និងគាំទ្រនូវធាតុចូលកសិកម្មដ៍ចាំបាច់ដល់សមាជិកចិញ្ចឹមមាន់ សមិទ្ធិផលទាំងនេះជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណូលសេដ្ឋកិច្ចគ្រួសារក្នុងបរិបទនេះ។ ធាតុចូលកសិកម្មដែលបានផ្តល់ជូនកសិករ រួមមាន÷ - ប្រភេទ ចំណីមាន់ពង ចំណីកូនមាន់តូច ចំណីកូនមាន់ធំ សរុបចំនួន១២៧ ការ៉ុង ស្មើនិង ៣ ៨១០គីឡូ - ថ្នាំព្យាបាលជម្ងឺមាន់ ចំនួន៥៩កញ្ចប់ - កូនមាន់ប្រើប្រាស់វាក់សាំងរួច ចំនួន១០០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter