ថ្ងៃចន្ទ ១៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២៖ ឯកឧត្តម សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និង លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានអញ្ចើញចូលរួមពិធីទិវាចម្ការបង្ហាញ លើផលិតកម្មពូជដំណាំដំឡូងមី របស់កសិករឈ្មោះ សួន សុខជា ភេទ ប្រុស លេខទូរសព្ទ័ ០៨៨ ៧៨ ៨៣ ២៧៨ នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលមានអ្នកចូលរួមសរុបចំនួន ៥៣ នាក់ ។ កម្មវិធីនេះរៀបចំដោយ អគ្គនាយកដ្ឋានកសិកម្ម (GDA) និងគាំទ្រថវិកាដោយ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាត តូច (AIMS) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម