ការផ្តល់ធាតុចូលកសិកម្មសម្រាប់កសិករដាំដុះបន្លែពីគម្រោង RUSH-IT
ចេញ​ផ្សាយ ០១ កុម្ភៈ ២០២២
132

ថ្ងៃអង្គារ ១រោចកើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ គម្រោង RUSH-IT ដែលអនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំកម្មវិធីផ្តលធាតុចូលកសិកម្ម ក្រោមអធិបតីភាពលោកស្រីយឹមសុខគឹមលីទីប្រឹក្សាកម្មវិធីASPIRE និងលោក សុទ្ធវិ សាល អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរូមកម្មវិធី ចែកធាតុចូលកសិកម្មពីគម្រោង RUSH-IT ដល់សមាជិកបណ្តុំអាជីវកម្មបន្លែចំនួន១២គ្រួសារ នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ធាតុចូលកសិកម្មដែលបានផ្តល់ជូនកសិករ រួមមានជីកសិកម្ម កៅស៊ូក្រាលដី សំណាញ់ខៀវ ត្រឹងតាសក់ ធុងបាញ់ថ្មាំ ត្រេបណ្តុះកូន និងគ្រាប់ពូជបន្លែ ។

ចំនួនអ្នកចូលទស្សនា
Flag Counter