នៅថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ វឌ្ឍនភាពបណ្តុំអាជីវកម្មកសិកម្ម ខេត្តប៉ៃលិន នាដើមខែកុម្ភះឆ្នាំ២០២២ ក្រុមការងារកម្មវិធីទី១ កម្មវិធីAspire នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន សូមអនុញ្ញាតិ ធ្វើសេចក្តីរាយការណ៍បឋម នៃវឌ្ឍនភាពបណ្តុំអាជីវកម្មកសិកម្ម នៅដើមខែមករា ឆ្នាំ២០២២ មានជាអាទិ៍÷ ១.បណ្តុំអាជីវកម្មបន្លែ នៅបន្តការងារដាំដុះជាធម្មតាតាមផែនគ្រោងទុករបស់បណ្តុំ រួមមាន៖ -បណ្តុំបន្លែ ភូមិកោះកែវៈ បានកំពុងប្រមូលផលដូចជា (ពពាយ១០-២០គ.ក/ថ្ងៃ, ល្ហុង៥០០-១០០០គ.ក/១សប្តាហ៍ម្តង, ទំពាំងផ្អែម៥០០-៧០០គ.ក /៣ថ្ងៃម្តង, ខាតណាដើម៥០-១០០គ.ក/ថ្ងៃ, ស្ពៃក្រញ៉ាញ់៥០-១០០គ.ក/ថ្ងៃ, ផ្កាស្ពៃ១០០-២០០គ.ក/ថ្ងៃ ។ -បណ្តុំបន្លែ ភូមិផ្ទះស្បូវៈ បានកំពុងប្រមូលផលដូចជា (សណ្តែកគួរ២០/ថ្ងៃ, ប៉េងប៉ោះឈឺរី១-២គ.ក/ថ្ងៃ, ខាត់ណាដើម៥០-១០០គ.ក/ថ្ងៃ, ស្ពៃក្រញ៉ាញ់២០-៥០គ.ក/ថ្ងៃ, ត្រសក់១០០-១៥០គ.ក/ថ្ងៃ, ននោង+ត្រឡាច៥០-១០០គ.ក/ថ្ងៃ, ត្រប់វែង១០០-១៥០គ.ក/ថ្ងៃ, ល្ហុង១០-៦០គ.ក/ថ្ងៃ, ត្រសក់ស្រូវ ៤០-៦០គ.ក/៣ថ្ងៃម្តង, ម្ទេស៣០-៥០គ.ក/ថ្ងៃ , ឆៃថាវមិនទាន់ប្រមូលផល -បណ្តុំបន្លែ ភូមិភ្នំព្រាលៈ បានកំពុងប្រមូលផលដូចជា (ត្រប់ ១០០-៥០០គ.ក/ថ្ងៃ, សាលាដ៥០-១០០គ.ក/ថ្ងៃ, សណ្តែកគួរ៥០គ.ក/ថ្ងៃ, ត្របពងគ្រួច១០-៥០ គ.ក/ថ្ងៃ ,ម្ទេសហាវ៉ៃ+សណ្តែកគួរ+ផ្កាស្ពៃមិនទាន់ប្រមូលផលទេ។ -បណ្តុំបន្លែ ភូមិស្រែអន្ទាក់ៈ បានកំពុងប្រមូលផលដូចជា (ត្រប់៤០០-៥០០គ.ក/ថ្ងៃ, ស្ពៃ+ត្រសក់៥០គ.ក/ថ្ងៃ ,ត្រពាំងផ្អែម២០០គ.ក/១សប្តាហ៍។ -បណ្តុំបន្លែ ភូមិក្រចាប់ៈ មិនទាន់បានប្រមូលផលនូវឡើយ សមាជិកបាននិងកំពុងធ្វើការដាំដុះ។ ២.បណ្តុំអាជីវកម្ម មៀនប៉ៃលិនៈ បានប្រមូលផលនៅក្នុងរង្វង់១០០០តោន ដោយតម្លៃនៅដើមខែមករា ទទួលបានចន្លោះ២០០០-២២០០រៀល/គ.ក, ចំណែកតម្លៃនៅពាក់កណ្តាលខែមករាទទួល១៧០០-១៨០០រៀល/គ.ក បច្ចុប្បន្ននេះតម្លៃទទួលបានជាង ២០០០រៀល/គ.ក អាចបន្តធ្លាក់ក្រោមនេះទៀតដោយសារតែខាងដៃគូឈ្មួញប្រទេសថៃបានផ្អាកទិញ។ បច្ចុប្បន្ននេះមៀនផលិតបានផ្គត់ផ្គង់នៅតែក្នុងប្រទេស ធ្វើឳ្យទីផ្សារចង្អៀតពិបាកក្នុងការលក់ចេញ។ ប្រភពពតិមានពី មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន។