គាំទ្របន្លែសុវត្ថិភាពដាំដុះក្នុងផ្ទះសំណាញ់ ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ចេញ​ផ្សាយ ០១ កុម្ភៈ ២០២២
126

ថ្ងៃអង្គារ១៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ខែកុម្ភះ ឆ្នាំ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបាននិងកំពុងអនុវត្តគម្រោង ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទ្រាំនិងការប្រែប្រួលអាកាសធាតុ(ASPIRE)។ តាមរយះគម្រោងកម្មវិធី បានបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែសុវត្ថិភាព និងគ្រាំទ្រផ្ទះសំណាញ់ដល់បណ្តុំអាជីវកម្មបន្លែចំនួន៧ខ្នង។ លោក អ៊ុយ ម៉ាក់រិនឌី អាយុ៤២ឆ្នាំ ជាកសិករគម្រូ១រូប បានវិយោគថវិកាផ្ទាល់ខ្លួន ដំឡើងផ្ទះសំណាញ់ចំនួន៧ខ្នង បន្ទាប់ពីលោកបានចូលរួមនិងស្វែងយល់ពីគុណប្រយោជន៍នៃការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ឋះសំណាញ់ មានទីតាំងនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្នលោកកំពុងប្រមូលផលបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ រួមមាន÷ -ស្ពៃក្តោប ទំងន់១-២គ.ក្រ/ក្តោប បរិមាណផល ចន្លោះ១០០០គ.ក្រ (កំពុងប្រមូលផល) -ខាត់ណាផ្កាលឿង ទំងន់០.៥-១គ.ក្រ/គុម្ភ បរិមាណផលចន្លោះ៣០០-៥០០គ.ក្រ (កំពុងប្រមូលផល) សូមឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាងកញ្ញា និងអតិថិជនទាំងអស់មេត្តាជួយគាំទ្របន្លែសុវត្ថិភាពដាំដុះក្នុងផ្ទះសំណាញ់ ដោយក្តីសោមនស្សរីករាយ។ *ទំនាក់ទំនងផ្ទាល់ លោក អ៊ុយ ម៉ាក់រិនឌី Tel: 0965556602 / 017654481 *ក្រុមការងារទទួលបន្ទុកទីផ្សារនៃមន្ទីរកសិកម្មខេត្តប៉ៃលិន លោក ផៃ សុផល Tel: 077968898 សូមអរគុណ!!! ប្រភពព័ត៌មាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន។

ចំនួនអ្នកចូលទស្សនា
Flag Counter