សកម្មភាពច៕ពិនិត្យ តាមដាន និងផ្តល់ប្រឹក្សាបច្ចេកទេស ចិញ្ចឹមត្រី និងកង្កែប បណ្តុំអាជីវកម្មASPIRE
ចេញ​ផ្សាយ ២៩ មីនា ២០២២
188

ថ្ងៃចន្ទ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ខែមីនា ឆ្នាំ២០២២ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក បេង ឆាំ នាយខណ្ឌរដ្ឋបាលជលផលបានចុះពិនិត្យ តាមដាន និងផ្តល់ប្រឹក្សាបច្ចេកទេស ចិញ្ចឹមត្រី និងកង្កែប ដូចខាងក្រោម: +កសិករចិញ្ចឹមកង្កែប -កសិករឈ្មោះ កែវ សុភក្រ (ប្រុស)រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ មានមេបាពូជសរុប ២០គូរ ចាប់ផ្ដើមបង្កាត់លើកទីមួយ ១០គូរ ញាស់បាន១០ថ្ងៃ រលួយអស់ បង្កាត់លើកទី២ ២០គូរ កូនក្អុកអាយុបាន៣ថ្ងៃ មានសុខភាពល្អធម្មតា ។ -កសិករ ពេជ្រ វ៉ុន (ប្រុស) រស់នៅភូមិសំបូរ ឃុំសាលាក្រៅ មានមេបាពូជ៨០គូរ បង្កាត់លើកទី១ ១០គូររលួយទាំងអស់ បង្កាត់លើកទី២ ១២គូរ កូននៅមានសុខភាពល្អ អាយុបាន២១ថ្ងៃ(ចាប់ផ្តើមដុះជើងក្រោយ) ។ +កសិករចិញ្ចឹមត្រី -កសិករឈ្មោះ សួង ស្រីរត្ន (ស្រី)រស់នៅភូមិ ទំនប់ ឃុំស្ទឹងត្រង់ ចិញ្ចឹមត្រីទីឡាព្យ៉ាក្រហម ខ្មៅ ចំនួន១ស្រះ ទំហំ១៨មx២០មx៣ម បរិមាណផលប្រមាណ ៣៥០គ.ក្រ ។ តម្លៃលក់រាយ ១២០០០៛/គ.ក្រ ។ ដោយមើលឃើញថាចិញ្ចឹមត្រីមានភាពងាយស្រួល លោកស្រីបានពង្រីកស្រះថ្មី ចំនួន១០ស្រះបន្ថៃម ក្នុង១ស្រះៗមានទំហំ ១២មx២៥មx៣ម លើទំហំផ្ទៃដី១ហិកតា ។ -កសិករ ខាន់ បូណា (ប្រុស) រស់នៅភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ចិញ្ចឹមត្រីទីឡាព្យ៉ាក្រហម ១០០០ក្បាល ១ស្រះ ១២មx២០មx៣.៥ម ផលិតកូនត្រីបានប្រមាន៥០០០-៦០០០ក្បាល ។ (កង្កែបមិនទាន់បានបង្កាត់) ។

ចំនួនអ្នកចូលទស្សនា
Flag Counter