ថ្ងៃចន្ទ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ខែមីនា ឆ្នាំ២០២២ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក ពូល នុភារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ០៤រូប មកពីសហគមន៍០៣ និងសហភាពសហគមន៍កសិកម្ម០១ក្នុងខេត្ត ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២១ របស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ស្ថិតសណ្ឋាគា៧កមរា ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមចំនួន ១៦០នាក់ ស្រី៤០នាក់ និងភ្ញៀវកិត្តិយសចូលរួមមាន៖ -លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម -តំណាងមន្ទីរ ការិយាល័យទាំង២៥ខេត្តក្រុង - លោក ហាត ឌីហ្មសយឌឺតំណាងសហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់(DGRV) ប្រចាំនៅកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម