របាយការណ៍សង្ខេបស្តីពីស្ថិតិដំណាំរដូវប្រាំងឆ្នាំ២០២២នៅទូទាំងខេត្តប៉ៃលិនគិតត្រឹមថ្ងៃទី២៨ខែមីនាឆ្នាំ២០២២រួមមានដូចខាងក្រោម៖ ១.ការងារភ្ជួររាស់អនុវត្តសម្រេចបានចំនួន១៥៥០ហិកតាស្មើនឹង២០៧ភាគរយនៃផែនការភ្ជួររាស់៧៥០ហ.ត។ -ស្រូវប្រាំងអនុវត្តការងារដំាដុះសម្រេចបានសរុបចំនួន១៥៥០ហិកតាស្មើនឹង២០៧ ភាគរយនៃផែនការដាំដុះជាប្រភេទស្រូវស្រាល -បើប្រៀបធៀបឆ្នាំមុនការងារដាំដុះមានល្បឿនលឿនជាងឆ្នាំ២០២១ចំណែក បរិមាណទឹកសម្រាប់ប្រើប្រាស់ក៏នៅសល់ច្រើនជាងឆ្នាំមុន និងមាន ភ្លៀងកក់ខែជាបន្តបន្ទាប់ៗចំពោះផ្ទៃដីស្រូវប្រាំងឆ្នាំនេះនិងមានការកើនឡើង។(បានបញ្ចប់ការងារដាំដុះ) ២.ដំណាំសាកវប្បកម្មរយៈពេលខ្លីអនុវត្តបាន ៤៧២ ហិកតា នៃផែនការ ៥៨៣ ហិកតាស្មើនឹង ៨១ ភាគរយនៃ ផែនការដាំដុះ។ -ផ្ទៃដីប្រមូលផលសរុបបានចំនួន ១៣៥ ហិកតា បើប្រៀបធៀបនឹងផ្ទៃដីដាំដុះអនុវត្តបានសរុបចំនួន ២៣ភាគរយ ដោយគិតជាបរិមាណទិន្នផលស្មើនឹង ១២៩៨ តោន។ ៣.ដំណាំសាកវប្បកម្មរយៈពេលវែងអនុវត្តបានសរុបចំនួន ៩៤៧០ ហិកតា នៃផែនការ ៩៥២៤ ហិកតា ស្មើនឹង ៩៩ ភាគរយនៃផែនការដាំដុះ។ -ផ្ទៃដីប្រមូលផលសរុបបានចំនួន ៩៨០ ហិកតា បើប្រៀបធៀបនឹងផ្ទៃដីដាំដុះអនុវត្តបានសរុបចំនួន ១១ ភាគ រយដោយគិតជាបរិមាណទិន្នផលស្មើនឹង ១៣៤២១ តោន។ ៤.ដំណាំឧស្សាហកម្មអនុវត្តបានសរុបចំនួន ២០៩៥៧ ហិកតា នៃផែនការ ៥៣៩៦២ ហិកតា ស្មើនឹង ៣៨ ភាគរយនៃផែនការដាំដុះ។ -ផ្ទៃដីប្រមូលផលសរុបបានចំនួន ១៣៨៩០ ហិកតា បើប្រៀបធៀបនឹងផ្ទៃដីដាំដុះអនុវត្តបានសរុបចំនួន ៨៣ភាគ រយដោយគិតជាបរិមាណទិន្នផលស្មើនឹង ២៨៥៥០ តោន។ -ដំឡូងមីអនុវត្តដាំដុះបានចំនួន២៥៤០០ហិកតា ស្មើនឹង ៦០ភាគរយនៃផែនការដាំដុះ៤៣០០០ហិកតា(ផ្ទៃដីដាំដុះថ្មី)។ -ដំឡូងមីអនុវត្តដាំដុះបានចំនួន១៤១០០ហិកតា ស្មើនឹង ៩៤ភាគរយនៃផ្ទៃដីដាំដុះនៅសល់១៥០០០ហិកតាឆ្នាំមុនគិតជាបរិមាណផល ប្រមូលបានប្រមាណ២៩៦១០០តោន(ផ្ទៃដីកំពុងប្រមូលសល់ពីឆ្នាំចាស់)។ ៥.តម្លៃកសិកផលសំខាន់ៗ៖ -តម្លៃដំឡូងមីស្រស់ ២៥០-៣០០រៀល/គ.ក។ -តម្លៃដំឡូងមីក្រៀម ៧៥០-៨៥០រៀល/គ.ក។ -តម្លៃពោតក្រហមមិនទាន់កិនគ្រាប់ ៦៥០-៧៥០រៀល/គ.ក។ -តម្លៃពោតក្រហមកិនរួច ៩០០-១២៥០រៀល/គ.ក។ -ស្រូវសើមគុណភាពធម្មតាតម្លៃ ៦០០-៨៥០រៀល/គ.ក។ -តម្លៃមៀនប៉ៃលិនតម្លៃ១៨០០-២៥០០រៀល។ -តម្លៃស្វាយខៀវ២០០-៥០០រៀល។ -តម្លៃស្វាយខ្ចប់៨០០-១៥០០រៀល។ ។