កាលពីថ្ងៃព្រហស្បតិ៍១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ក្រុមការងារអនុកម្មវិធីទី៣ នៃកម្មវិធី Aspire ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្វែងយល់អំពីបញ្ហា និងតម្រូវការជាក់លាក់របស់បណ្ដុំអាជីវកម្មចិញ្ចឹមត្រី កង្កែប និងផ្សព្វផ្សាយអភិវឌ្ឍសមត្ថភាពបច្ចេកទេសបន្ថែមដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី កង្កែប -ក្រុមការងារបន្តចុះពិនិត្យ កង្កែបពូជរបស់កសិករ១គ្រួសារដែលត្រៀមបង្កាត់ក្នុងពេលឆាប់ៗខាងមុខនេះ ។ កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណ វត្តសាលាក្រៅចាស់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដែលមានការអញ្ជើញចូលរួមពីទីប្រឹក្សា មន្រ្តីកម្មវិធី Aspire CEW លោកមេភូមិ និងកសិករចិញ្ចឹមកង្កែប ត្រី សរុបចំនួន ១៥ នាក់ ស្ត្រីចំនួន ០៨នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម