កិច្ចប្រជុំស្វែងយល់អំពីបញ្ហា និងតម្រូវការជាក់លាក់របស់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងផ្សព្វផ្សាយអភិវឌ្ឍសមត្ថភាពបច្ចេកទេសបន្ថែមដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់
ចេញ​ផ្សាយ ២១ មេសា ២០២២
134

នៅថ្ងៃពុធ ១៣រោច ខែផល្គុណ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ក្រុមការងារអនុកម្មវិធីទី ២ នៃកម្មវិធី Aspire ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្វែងយល់អំពីបញ្ហា និងតម្រូវការជាក់លាក់របស់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ និងផ្សព្វផ្សាយអភិវឌ្ឍសមត្ថភាពបច្ចេកទេសបន្ថែមដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ដែលប្រព្រឹត្តទៅនៅមណ្ឌលប្រមូលផ្ដុំកសិផល ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីទីប្រឹក្សា មន្រ្តីកម្មវិធី Aspire CEW អាជ្ញាធរឃុំ លោកមេភូមិ និងកសិករចិញ្ចឹមមាន់ សរុបចំនួន ២៦ នាក់ ស្ត្រីចំនួន ៧ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter